គម្រោងសមូហចេតិយ “ចេតិយរួម” សម្រួលដល់អ្នកគ្មានលទ្ធភាពកសាងចេតិយ និងកាត់បន្ថយការប្រើប្រាស់ដីវត្ត

គម្រោងសមូហចេតិយ "ចេតិយរួម" ផ្ដួចផ្ដើមកសាងដោយលោកឧកញ៉ា ម៉ុង ឫទ្ធី។ "ចេតិយរួម" សម្រួល ដល់អ្នកគ្មានលទ្ធភាពកសាងចេតិយ និងកាត់បន្ថយការប្រើប្រាស់ដីវត្តសម្រាប់សាងចេតិយ។ វត្តអារាមជា ទីសក្ការបូជា គួររក្សាឱ្យមានទីធ្លាសមរម្យសម្រាប់បូជនីយដ្ឋាននានា។ សង្ឃឹមថា នឹងមានសមូហចេតិយ "ចេតិយរួម" ច្រើនកន្លែងបន្ថែមទៀត។ គម្រោងនេះកំពុងស្ថិតក្នុងការសាងសង់ ដោយមិនទាន់បានបញ្ជាក់ ពីពេលវេលារួចរាល់នៅឡើយទេ។ 

ព្រឹកថ្ងៃសុក្រទី១៤ខែមករា ឆ្នាំ២០២២ លោកឧកញ៉ា ម៉ុង ឫទ្ធីនិងភរិយាបានទទួលដំណើរបំពេញទស្សនកិច្ច ដែលដឹកនាំព្រះសង្ឃចំនួន១០ ព្រះអង្គដោយព្រះតេជព្រះគុណគូ សុភាព បំពេញទស្សនកិច្ចសិក្សាស្វែងយល់ ពីការអភិវឌ្ឍន៍នៅក្នុងតំបន់ រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យផ្តោតសំខាន់ទៅលើ វិស័យព្រះពុទ្ធសាសនានៅក្នុងតំបន់នេះ។ បើតាមការគ្រោងទុកនៅបំណាច់ឆ្នាំ ២០២២ នេះ ចេតីយថ្មីដាក់ធាតុរួមនេះ និងត្រូវសាងសង់រួចរាល់ជាស្ថាពរ លោកឧកញ៉ា ម៉ុង ឫទ្ធី សូមអោយព្រះអង្គជួយរៀបចំអភិវឌ្ឍន៍ទីនេះ អោយមានព្រះសង្ឃគង់នៅដើម្បីអោយពុទ្ធបរិស័ទ បាននិមន្តបង្សុកូលនៅពេលដែលបានយកធាតុមកតំកល់នៅក្នុងចេតីយថ្មីនេះ និងសូមអោយព្រះអង្គជួយអំពាវនាវរកម៉ូយបណ្តើៗផងដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី ព្រមទាំងភរិយាសូមថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសូមជូនមផលកុសលផលបុណ្យទាំងអស់នេះ ដល់ប្រិយមិត្ត ទាំងអស់គ្នា អោយរួចចាកផុតពីមេរោគឆ្លងអូមេក្រុងកម្បីអាក់ខានឡើយ ។