យោងតាមការបង្ហោះរូបភាព និងខ្លឹមសារផ្លូវការ ដោយគេហទំព័រ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា មានក្រុមហ៊ុនចំនួនពីរទៀត គ្រោងនឹងបង្កើតរោងចក្រ តម្លៃខ្ទង់លានដុល្លារ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ហើយនេះជាឱកាសល្អមួយ ដែលពួកគេអាចបង្កើតការងារថ្មីៗ រាប់ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១-“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។
២- “KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំង វិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០ កន្លែង។