ហេដ្ឋារចនាសម្ព័ន្ធ តាមក្រវាត់ព្រំដែន ស្ថិតនៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ដែលបានចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបាននូវសមិទ្ធផល គួរអោយកត់សម្គាល់ ទាំងការបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការរៀបចំកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មី សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ចំពោះការត្រួតពិនិត្យព្រំដែន ការធ្វើដំណើរ និងដឹកជញ្ជូន បម្រើសេដ្ឋកិច្ចជាតិ។
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ តាមក្រវាត់ព្រំដែន សម្រេចបានដូចខាងក្រោម៖
១. ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ១ ៤៦២ ៥០០ ម៉ែត្រការ៉េ ដោយក្នុងនោះ នៅភូមិសាស្ត្រខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១ ២២៥ ០០០ ម៉ែត្រការ៉េ និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ២៣៧ ៥០០ ម៉ែត្រការ៉េ ដែលជាលទ្ធផលក្នុងការរាវរក គឺបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ២៣ គ្រាប់ ក្នុងនោះមាន គ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦ គ្រាប់។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ បាននឹងកំពុងបន្ដរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមគោលដៅការដ្ឋានរបស់ខ្លួន ជាបន្ដបន្ទាប់។
២. ការងារឈូសឆាយ៖
• ការឈូសឆាយបើកមុខទទឹង ៥ ម៉ែត្រសម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបាន ៤៩ គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥ គីឡូម៉ែត្រ)
• ឈូសផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបាន ២៧,៩ គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧ គីឡូម៉ែត្រ)
• ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរីសម្រេចបាន ២២,៦ គីឡូម៉ែត្រ ខេត្តរតនគិរី សម្រេចបាន ៧,៦ គីឡូម៉ែត្រ)
• កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២២ គីឡូម៉ែត្រ ខេត្តរតនគិរី សម្រេចបាន ៣ គីឡូម៉ែត្រ)
• ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ១០,២ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។
ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត