ទាំងនេះគឺជាទីក្រុង ដែលនឹងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកនៅក្នុងពេលមួយយ៉ាងខ្លីខាងមុខនេះ!

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ “Silicon Valley” ហើយ? វាគឺជាតំបន់ដែលស្ថិតនៅភាគខាងត្បូងនៃឆ្នេរសមុទ្ររបស់ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិច ហើយវាក៏ជាផ្ទះនៃប្រភពបច្ចេកវិទ្យា ការច្នៃប្រឌិត និងប្រព័ន្ធទំនាក់ទំនងសង្គមដ៏ធំ នៅក្នុងពិភពលោកផងដែរ តួយ៉ាងមានដូចជាក្រុមហ៊ុន Apple, Google និង Facebook ជាដើម។ អញ្ចឹងយើងអាចស្មានដឹងរួចទៅហើយថា “Silicon Valley” នេះគឺជាតំបន់ដែលមានសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅក្នុងពិភពលោក។ 

 

សំណួរដែលតែងតែចោតសួរ និងត្រូវបានពិភាក្សាអស់ជាង 10 ឆ្នាំហើយនោះ គឺថា ទីក្រុង ឬតំបន់មួយណា ដែលនឹងក្លាយជាតំបន់ថ្មី ឬជាតំបន់ជំនាន់ទីពីរ (Version 2) នៃ “Silicon Valley”? ចម្លើយដែលទទួលបាន គឺថាគ្មានទេ ពុំទាន់មានទីក្រុង ឬតំបន់ណាដែលអាចយកឈ្នះ និងផ្តួលរំលំ Silicon Valley នេះបាននៅឡើយទេ។ “Silicon Valley” នៅពេលអនាគត នឹងលូតលាស់ទៅជាតំបន់ធំចាស់ជាងគេ ក៏ដូចជាតំបន់ជាអ្នកដឹកនាំ ក្នុងការជួយអភិវឌ្ឍតំបន់នានាដែលស្ថិតនៅជុំវិញវាផងដែរ។ 

 

ថ្វីបើពុំមានទីក្រុងឬតំបន់ណា ដែលអាចយកឈ្នះ “Silicon Valley” បានមែន ប៉ុន្តែនៅមានទីក្រុងចំនួន 9 ទៀតដែលតាមប្រកិត នៅខាងក្រោមតំបន់ដ៏ធំមួយនេះ ដែលមានដូចជា ទីក្រុងញ៉ូវយ៉ក, ទីក្រុងឡុងដ៏ ទីក្រុងប៉េកាំង, ទីក្រុងបូស្តុន (Boston), ទីក្រុង Tel Aviv, ទីក្រុង ឡូស អេនជេលឡេស (Los Angeles), ទីក្រុងសៀងហៃ, ទីក្រុងប៉ារីស, និងទីក្រុងប៊ែរឡាំង (Berlin) ផងដែរ។ រាប់បានថា តំបន់ឬទីក្រុងទាំង 10 នេះ (រួមបញ្ចូលទាំង Silicon Valley) វាគឺជាស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុត លើតំណែងតំបន់ដែលមានប្រព័ន្ធសេដ្ឋកិច្ចល្អជាងគេ នៅក្នុងពិភពលោក។ 

 

មជ្ឈមណ្ឌលនាំមុខទាំង 10 ខាងលើនេះបានបង្កើតកេរ្តិ៍ឈ្មោះ ដ៏រឹងមាំ និងល្បីល្បាញរួចមកហើយ ដែលមានអាជីវកម្មខ្នាតតូច និងខ្នាតធំរាប់មិនអស់នៅក្នុងនោះ។ ខណៈដែលវាទាំង 10 នេះជាតំបន់មេដឹកនាំធំ នៅក្នុងបដិវត្តន៍ជាសកលក៏ពិតមែន ប៉ុន្តែពេលនេះ វាបានជួបជាមួយនឹងទីក្រុងថ្មីៗចំនួន 12 ផ្សេងទៀត ដែលមានការលូតលាស់ បានលឿនបំផុតហួសពីការរំពឹងទុក។ ទីក្រុងទាំង 12 នោះត្រូវបានចាត់ទុកជាទីក្រុងថ្មី ដែលត្រូវបានគេស្គាល់ថាជា “Challenger Ecosystems”។ វាទាំង 12 នោះមានដូចជាៈ

1. Greater Helsinki, Finland

2. Hangzhou, China

3. Jakarta, Indonesia

4. Lagos, Nigeria

5. Melbourne, Australia

6. Montreal, Canada

7. Moscow, Russia

8. Mumbai, India

9. São Paulo, Brazil 

10. Seoul, South Korea

11. Shenzhen, China

12. Tokyo, Japan

 

បើយោងតាមប្រភពព័ត៌មានជាច្រើន បានរាយការណ៍មកថា ទីក្រុងទាំង 12 ខាងលើនេះមានការរីកលូតលាស់បានលឿនមែនទែន ជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច ផ្នែកបច្ចេកវិទ្យា រួមទាំង AI និងប្រព័ន្ធអប់រំទំនើបទៀតផង។ ក្រុមហ៊ុនធំៗមួយចំនួនដូចជា Google និង Facebook ក៏បានធ្វើការវិនិយោគ ទៅតាមផ្នែកខ្លះនៃទីក្រុងទាំងនោះ ដូចជាការបង្កើតទីស្នាក់ការថ្មីតូចៗ ជួយអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ក៏ដូចជាការលក់សេវាកម្មរបស់ខ្លួននៅទីនោះផងដែរ។ លើសពីនេះ សម្រាប់តំបន់ខ្លះទៀត ក៏មានការវិនិយោគដោយផ្ទាល់ពីរដ្ឋាភិបាលប្រចាំតំបន់ សម្រាប់ជាការជម្រុញ ការអភិវឌ្ឍទៅលើផ្នែកផ្សេងៗ បន្ថែមទៀត។ ដោយហេតុទាំងនេះហើយ បានធ្វើឲ្យទីក្រុងទាំង 12 ខាងលើនេះ មានសេដ្ឋកិច្ចលោតខ្លាំង នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំពុងនឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹងជើងឯកធំទាំង 10 នៅពេលឆាប់ៗនេះផងដែរ។ មិនមែនតែតំបន់ “Silicon Valley” ទេដែលមានការអភិវឌ្ឍ និងមានសេដ្ឋកិច្ចកើនឡើង សូម្បីតែតំបន់ផ្សេងៗទៀត ក៏មានការរីកចម្រើនខ្លាំងផងដែរ តួយ៉ាងដូចជាទីក្រុងទាំង 12 នេះឯង។ 

មជ្ឈមណ្ឌលបន្ទាប់ទាំង 12 ដែលត្រូវបានព្យាករណ៍ ពីខាងលើនេះនឹងក្លាយជាចំណុចសំខាន់នៃ ការរីកចម្រើនដែលកំពុងតែ កើតមានឡើងហើយវាគឺជាកន្លែងដែលសេដ្ឋកិច្ចសកល នឹងត្រូវបានជួសជុលនិងរៀបចំឡើងវិញ ជាពិសេសក្នុងវិស័យផលិតកម្មទំនើប AI Technology និង Blockchain។

 

ប្រភពមកពីhttps://www.weforum.org/agenda/2019/07/the-next-startup-cities-that-will-transform-the-global-economy/?fbclid=IwAR24hO2eCwWHvXXFS3LrAVuNjfJlrujLWLuZkqfBgbQJBmTrVfr44zh73-M