មហោស្រព Palau de les Arts Reina Sofía ស្ថិតនៅទីក្រុងវ៉ាឡេនសៀ ជាគំនិងសាងសង់ឡើងនៅ ពេលដែលស្ថាបត្យករ Santiago Calatrava ត្រឡប់ទៅទីក្រុងវ៉ាឡេនសៀ ប្រទេសអេស្ប៉ាញ។ គាត់មាន គំនិតផ្តួចផ្តើម ដើម្បីបញ្ចេញស្មារតី សិល្បៈរបស់គាត់ រួបរួមជាមួយវិទ្យាសាស្ត្រ ក្នុងគោលបំណងបង្កើតជា អគារវប្បធម៌ ដែលមានផ្នែកខាងក្រៅ ដូចយានអវកាសជនក្រៅភព គាត់បានទទួល ការកោតសរសើរជាច្រើន។
មហោស្រព Palau de les Arts Reina Sofía ជាអគារចំបងដែលផុស ចេញពីក្នុងអាងទឹក មានកម្ពស់ 75 ម៉ែត្រ ដែលជាសាលអូប៉េរ៉ា ខ្ពស់ជាងគេនៅលើពិភពលោក។ ខាងក្នុងមាន កន្លែងចំនួនបួនសម្រាប់ ល្ខោនអូប៉េរ៉ា តន្ត្រី របាំបាឡេ និងមហោស្រព ដែលកន្លែងនីមួយៗត្រូវបាន តភ្ជាប់ដោយផ្លូវដើរចូលគ្នា ដែលស្ថិតនៅចំកណ្តាលសួន Mediterranean ដ៏ខៀវស្រងាត់។ បច្ចេកវិទ្យាអនាគតថ្មីដ៏ភ្លឺស្វាងនេះ គឺមិនមែនត្រឹមតែ គោរពនិងយកគម្រូពីអតីតកាលទេ វាក៏ជាគំរោងទៅអនាគតកាល ដោយផ្លាស់ប្តូររោងល្ខោនអូប៉េរ៉ា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ ថាជាអគារកម្រ និងពោពេញដោយភាពស្ងប់ស្ងាត់។ អ្វីដែលមើលទៅមិនចុះសម្រុងគ្នា នឹងប្រែមកចុះសម្រុងគ្នាវិញ នៅទីបញ្ចប់។
មហោស្រពនេះ សាងសង់ឡើងលើផ្ទៃដី 37,000 ម៉ែត្រការ៉េ ដែលជាស្នាដៃបង្កើតឡើង ដោយស្ថាបត្យករ Santiago Calatrava ដូចដែលបានលើកឡើងខាងលើ និងចូលរួមសហការ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សំណង់ Cricursa, ISAVAL និង Trencadis Innovation។ ស្ថាបត្យកម្មមួយនេះ ពិតជាបានឆ្លុះ បញ្ចាំងពីភាពច្នៃប្រឌិតខ្ពស់ ដោយយើងអាចសម្គាល់អំពី អត្តសញ្ញាណរបស់វាបានយ៉ាងប្រាកដ ដោយមិនមានការស្រដៀង ទៅនឹងមហោស្រពដទៃឡើយ។