ព្រឹត្តិការណ៍សមរាត្រី ថ្ងៃទី ២១មីនាកន្លងទៅ ទាក់ទាញភ្ញៀវទេសចរជាង ១ ម៉ឺននាក់ មករង់ចាំមើលថ្ងៃរះ ចំកណ្តាលកំពូលប្រាសាទអង្គរវត្ត!


សៀមរាប៖ បើយោងតាមប្រភពពី KhmerTimes បានឲ្យដឹងថា មានភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះ ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬសមរាត្រី នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ដោយភ្ញៀវទេសចរ ទាំងអស់នោះ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ ព្រះអាទិត្យរះឡើងកាត់តាម កំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

ដោយហេតុថា  អាកាសធាតុនាពេលព្រឹកព្រលឹមនេះ មានអំណោយផលល្អ ភ្ញៀវទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាព ថ្ងៃរះ គួរទីជាគយគន បានយ៉ាងរីករាយ និងស្រស់ស្អាតបំផុត។ ពួកគេរីករាយជាខ្លាំង ហើយថានឹងមកមើលសារជាថ្មី នៅព្រឹកស្អែកទៀត។

គូសសម្គាល់ឲ្យដឹងផងដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

រូបភាពពី ROMA