ប៉មឥដ្ឋនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ នឹងបង្កើតប្រភពថាមពលផ្ទាល់ខ្លួន ដែលកើតឡើងពី ទឹកភ្លៀង និងពន្លឺព្រះអាទិត្យ!

ក្រុមហ៊ុន Mecanoo ដែលជាម្ចាស់ពានរង្វាន់សំណង់អគារដ៏ល្អបំផុតរបស់ពិភពលោក ប្រចាំឆ្នាំ 2019 កំពុងដឹកនាំក្រុមការងារ ធ្វើការបង្កើតប៉មអគារដែលអាចប្រើការចម្រុះ នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។ ប៉មនេះមានរចនាបថគួរឲ្យចាប់អារម្មណ៍ជាមួយនឹង ការតំរៀបឥដ្ឋបន្តគ្នាជាជំហ៊ានៗ ហើយក៏មានរួមបញ្ចូលទាំងរចនាបទពណ៌បៃតង បន្ទះសូឡា និងប្រព័ន្ធប្រមូលទឹកភ្លៀងផងដែរ។

 

អគារដ៏ខ្ពស់នេះ ត្រូវបានគេឲ្យឈ្មោះថា “Brink Tower” ឬប៉មឥដ្ឋ នឹងអាចឈានដល់កម្ពស់ខ្ពស់បំផុត 90 ម៉ែត្រ (295 ហ្វីត)។ វាក៏នឹងមាន 28 ជាន់ និងជាកន្លែងស្នាក់នៅចំនួន 400 ដែលនឹងត្រូវបានបែងចែកជាផ្ទះ 120 (social housing units), Care homes ចំនួន 30 និងអាផាតមិនចំនួន 250 ដែលនឹងឌីហ្សាញជាកន្លែងស្នាក់នៅសម្រាប់ជួលកម្រិតមធ្យម និងបង្កើតឡើងក្នុងគោលបំណងសម្រាប់អ្នកជំនាញក្មេងៗ (Young professionals)។ 

 

លើសពីនេះទៅទៀត ជាន់ក្រោមរបស់វា នឹងជាកន្លែងលក់រាយ និងកន្លែងកម្សាន្តដូចជាកន្លែងលេងប៊ូល (Bowling alley) ផងដែរ។

 

ផ្ទៃរាបស្មើដែលពោរពេញទៅដោយរចនាបថពណ៌បៃតង និងតំបន់ដំបូលខាងលើ អាចនឹងមាន ហើយបង្កើតឡើងជាកម្មសិទ្ធិ សម្រាប់អ្នកដែលទិញដាច់នៅចំណុចជាច្រើននៅលើប៉មនេះ ហើយក្រុមហ៊ុនស្ថាបត្យកម្ម Mecanoo ក៏សង្ឃឹមថានឹងលើកទឹកចិត្ត ឱ្យអ្នកដែលនឹងមករស់ទីនេះ មានការប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន រវាងអ្នករស់នៅក្នុងប៉ម ក៏ដូចជាជាមួយអ្នកជិតខាងជាដើម។

 

គម្រោងនេះត្រូវបានគ្រោង សម្រាប់ស្តង់ដារអគារបៃតង EPC របស់ហូឡង់។ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានមូលដ្ឋានលើដំបូល នឹងកាត់បន្ថយការអូសទាញនៅលើបណ្តាញអគ្គិសនី ហើយផ្ទៃរាបស្មើនិងដំបូលពណ៌បៃតង នឹងមានប្រព័ន្ធប្រមូលទឹកភ្លៀង ដែលត្រូវបានប្រើដើម្បីរក្សាទុកទឹក សម្រាប់ប្រើប្រាស់ និងប្រព័ន្ធស្រោចស្រព្វផ្សេងៗ។ ឡាននិងទោចក្រយានយន្តអគ្គិសនី ក៏ត្រូវបានគ្រោងទុក នៅលើនេះផងដែរ។

 

ក្រុមហ៊ុនស្ថាបត្យកម្ម Mecanoo បាននិយាយថា “Brink Tower នឹងក្លាយជាតំបន់បញ្ឈរពណ៌បៃតងដ៏ធំ ប្រកបដោយនិរន្តរភាពនិងរស់រវើក ជាមួយនឹងភាពចម្រុះនៃផ្ទះ ដែលអាចផ្ទុកមនុស្សជាច្រើនក្រុម ហើយនឹងអាចរស់នៅ ធ្វើការសិក្សា រកស៊ី និងសម្រាកលំហែ បានតាមយ៉ាងមានសេរីភាព និងក្តីសុខ។ ទាំងអស់នេះស្ថិតក្នុងបរិស្ថានបៃតង និងផ្តល់ផាសុកភាពបែបធម្មជាតិបានយ៉ាងល្អ។ ផែនការផ្តល់នូវដំណោះស្រាយ ចំពោះកង្វះខាតលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ សម្រាប់អ្នកជំនាញវ័យក្មេង អ្នកចាប់ផ្តើមជីវិតគូស្វាមី-ភរិយាថ្មី និស្សិត និងអ្នកស្រាវជ្រាវអន្តរជាតិ របស់ទីក្រុង Amsterdam។”

 

គ្រោងនៃការស្ថាបនារបស់ប៉មនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ 2022  ជាមួយនឹងការបញ្ចប់ ត្រូវបានគ្រោងទុកជាមុនថា នឹងមិនលើសពីឆ្នាំ 2026 ឡើយ។ គម្រោងមួយនេះក៏មានទំនាក់ទំនងជាមួយនឹង DubbeLL, Merosch, Dakdokters, Pim Evers, WeDriveSolar, Van Rossum និង Nelissen Ingenieur ផងដែរ។