ដើមឈើទាំង ១០ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងពិភពលោក

ប្រិយមិត្តអ្នកអាចនឹងធ្លាប់ឃើញដើមឈើខ្ពស់ៗ នៅក្នុងប្រទេសស្រាប់ នៅតាមបណ្ដាខេត្ត ឬក្នុងព្រៃ តែកម្ពស់ដើមឈើទាំងនោះអាចនៅទាបនៅឡើង បើធៀបទៅនឹងដើមឈើផ្សេងៗទៀតនៅបរទេស។ ខាងក្រោមនេះ គឺជាដើមឈើទាំង ១០ ដែលត្រូវបានចាត់ទុកថា មានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងលោក ដែលអ្នកអាចយល់ដឹងបន្ថែមអំពីវា៖

១០. ដើម King Stringy 

ជាប្រភេទដើមឈើមួយដើមដែលមានសំបងប្រផេះ ដែលអាចរកឃើញនៅក្នុងប្រទេសអូស្ត្រាលី ស្ថិតនៅក្នុងតំបន់ Tasmania។ ដើមឈើប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះឱ្យស្របទៅតាមសំបកដ៏ក្រាស់របស់វា ដែលវាអាចលូសកម្ពស់រហូតដល់ទៅ ៨៦ ម៉ែត្រ។

៩. ដើម Alpine Ash

ជាប្រភេទដើមឈើមួយ ដែលមានរូបភាពដូចខាងក្រោម ហើយក៏អាចរកឃើញនៅក្នុងតំបន់ Tasmania ក្នុងប្រទេសអូស្ត្រាលី ជាតំបន់ដែលចាត់ទុកថា មានដើមឈើមានអាយុកាលចាស់ៗជាច្រើន។ Alpines Ash អាចលូសកម្ពស់បានដល់ទៅ ៨៧,៩ ម៉ែត្រ។

៨. ដើម Neeminah Loggorale Meena

វាគឺជាប្រភេទដើមឈើមួយដើម ស្ថិតក្នុងប្រភេទ eucalyptus មានស្លឹកចេញពណ៌ខៀវ ដែលអាចស្វែងរកឃើញនៅក្នុងតំបន់ Tasmania ប្រទេសអូស្ត្រាលី ដែលត្រូវបានច្បាប់ការពារយ៉ាងតឹងរឹងបំផុត ដោយហាមមិនឱ្យមានការកាប់បំផ្លាញជាដាច់ខាត។ ដើមឈើប្រភេទនេះអាចមានកម្ពស់ដល់ទៅ ៩០,៧ ម៉ែត្រឯណោះ។

៧. ដើម White Knight

ជាប្រភេទដើមឈើមានសាច់រលោង ចេញពណ៌ស ដែលគេដឹងថា មានអាយុកាលរាប់រយឆ្នាំ ជាមួយនឹងទំហំធំ ដែលអាចរកឃើញនៅក្នុងតំបន់ Tasmania ប្រទេសអូស្ត្រាលី។ ដើមឈើប្រភេទនេះ អាចលូសកម្ពស់រហូតដល់ទៅ ៩១ ម៉ែត្រ នៅពេលវាមានអាយុកាលកាន់តែចាស់។

៦. ដើម Yellow Meranti 

ដើមឈើដែលមានកម្ពស់ខ្ពស់ដល់ទៅ ៩៤,១ ម៉ែត្រ ដែលត្រូវបានថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត នៅក្នុងតំបន់ Sabah នៃដែនកោះ Borneo។ ដើមឈើនេះ មានភាពល្បីល្បាញនៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រជាជនភាគច្រើនបានដឹងអំពីវា។

៥. ដើម Giant Sequoia

ជាប្រភេទដើមឈើកម្រមួយ ដែលមានទំហំធំខ្លាំង ហើយវាក៏ជាដើមឈើធំជាងគេបំផុតក្នុងភពផែនដីយើងដែរ ដែលបច្ចុប្បន្នស្ថិតនៅព្រៃ Sequoia នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ Giant Sequoia ត្រូវចាត់ទុកថា ជាកំពូលដើមឈើមានកម្ពស់ខ្ពស់ជាងគេមួយក្នុងពិភពលោក ជាមួយនឹងកម្ពស់ ៩៥,៧ ម៉ែត្រ។

៤. ដើម Raven’s Tower 

Raven’s Tower អាចស្វែងរកឃើញនៅតាមតំបន់ព្រៃ Redwoods State Park ស្ថិតនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ដែលជាទូទៅដុះផ្ដុំគ្នាច្រើន ក្នុងតំបន់តែមួយខ្ពស់ទៅលើ និងជាជម្រោកសត្វព្រៃដ៏សំខាន់ផងដែរ។ ដើមឈើប្រភេទនេះអាចលូតកម្ពស់ដល់ទៅ ៩៦,៧ ម៉ែត្រឯណោះ។

៣. ដើម Doerner Fir

Doerner Fir មានកម្ពស់ប្រហាក់ប្រហែលទៅនឹងកម្ពស់ដើមឈើទាំងពីរប្រភេទខាងក្រោមនេះផងដែរ។ វាត្រូវបានចាត់ទុកថា ជាប្រភេទដើមឈើមិនជាប់ខ្សែស្រឡាយជាមួយពពួកដើម Redwood ដែលអាចរស់បានរាប់រយឆ្នាំឯណោះ ដោយក្នុងនោះប្រភេទដើមនេះមានអាយុកាលប្រមាណជា ៥០០ ឆ្នាំ កំពុងតែបន្តរស់រានមានជីវិត នៅតំបន់ Coos នៃរដ្ឋ Oregon សហរដ្ឋអាមេរិក ជាមួយនឹងកម្ពស់ដល់ ៩៩,៧ ម៉ែត្រ។

២. ដើម Centurion 

ជាប្រភេទដើមឈរស់នៅក្នុងតំបន់ Tasmania ប្រទេសអូស្ត្រាលី ដែលត្រូវបានមហាជនជាច្រើនដឹងថា វាគឺជាប្រភេទដើមឈើមានកម្ពស់ខ្ពស់ជាងគេ ឈក្នុងតារាងលេខ ២ របស់ពិភពលោក ជាមួយនឹងកម្ពស់ ៩៩,៨១ ម៉ែត្រ។

១. ដើម Hyperion 

Hyperion ជាប្រភេទពូជនៃដើម Redwood ដែលត្រូវបានរកឃើញកាលពីឆ្នាំ ២០០៦ កន្លងទៅ នៅក្នុងព្រៃជ្រៅ រស់នៅជាមួយនឹងដើមខ្ពស់ៗផ្សេងទៀត នៃតំបន់ព្រៃក្រហមរបស់រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ ដើមមួយនេះមានកម្ពស់ដល់ទៅ ១១៥,៩២ ម៉ែត្រឯណោះ ជាកំពូលដើមឈើខ្ពស់ជាងគេបំផុតលើភពផែនដីនាពេលបច្ចុប្បន្ន ដែលមើលពីក្រោមឡើងលើមិនអាចឃើញដល់ចុង៕