វិមានលំហែ រមណីយដ្ឋានប្រណិតរចនាបថបែបខ្មែរ រំលេចខ្លួនឡើងនៅតាមបណ្ដោយឆ្នេរខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ កំពុងរីកដុះដាលយ៉ាងខ្លាំងនូវវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍លំហែកម្រិតខ្ពស់ដែលកំពុងជំរុញដល់គម្រោងវិនិយោគជាច្រើនទៀតហូរចូលមក ជាពិសេសនៅពេលដែលរាជរដ្ឋាភិបាលបានដាក់គោលដៅកែប្រែខេត្តមួយនេះ ទៅជាទីក្រុងប៉ូលសេដ្ឋកិច្ចពហុបំណង ដែលរួមមានវិស័យឧស្សាហកម្ម សេវាកម្ម ឡូជីស្ទិក ទេសចរណ៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ -ល- ឲ្យនៅរួមគ្នា និងបានប្រសិទ្ធនាមខេត្តព្រះសីហនុថាជាតារារះនាទិសនិរតី។ 

គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានវិមានលំហែបែបប្រណិត របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប គឺជាគម្រោងដែលបានបង្កើតថ្មីមានទីតាំងស្ថិតនៅពយកំពេញ ក្រុងព្រះសីហនុ នៅចន្លោះកណ្ដាលរវាងឆ្នេរឯករាជ្យ និងឆ្នេរសុខា ដែលជាដីលយចូលសមុទ្រធំមានទីតាំងអំណោយផលល្អ ហើយក្រុមហ៊ុនបានអភិវឌ្ឍន៍ទីតាំងនោះប្រែក្លាយទៅជារមណីយដ្ឋានលំដាប់ខ្ពស់ប្រណិត ដែលរួមមានវិមានលំហែ អគារពាណិជ្ជកម្មទំនើប និងសណ្ឋាគារខ្នាតអន្តរជាតិ ដែលមានការរចនាបែបខ្មែរបុរាណ សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមប្រកួតប្រជែងជាមួយប្រទេសជិតខាង និងបានផ្ដល់ការងារសម្រាប់ប្រជាជនក្នុងតំបន់ប្រមាណ ៣០០ ទៅ ៥០០ កន្លែង។ 

រមណីយដ្ឋានវិមានលំហែស្ថិតក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ស្ថិតនៅក្នុងទីតាំងដែលសម្បូរទៅដោយធនធាន និងផ្ដល់ជូននូវទេសភាពយ៉ាងស្រស់បំព្រង ដោយសារអណោយផលពីធម្មជាតិ ដីពយកំពេញមានរូបរាងដូចជាដបលយចូលសមុទ្រមានឆ្នេរថ្ម និងឆ្នេរខ្សាច់ស រួមជាមួយនឹងផ្ទាំងថ្មធម្មជាតិ ដើមឈើធំៗ ដុះគ្របជាម្លប់ត្រជាក់ ដោយទិសខាងជើងងជាប់ជាមួយនឹងដីគោក រីឯ ៣ ទិសផ្សេងទៀតជាប់នឹងទឹកសមុទ្រតែម្ដង។ 

•ទិសខាងជើងបែជាប់ដីគោក គឺទីក្រុងព្រះសីហនុ ដែលអាចមើលឃើញអគារខ្ពស់ៗ ជាពិសេសនាពេលរាត្រីអាចគយគន់ភ្លើងចម្រុះពណ៌នៃទីក្រុង។

•ទិសខាងកើតទល់មុខនឹងកោះត្រេះ កោះឬស្សី កោះចន្លុះ កោះតាគៀវ និងអាចមើលឃើញឆ្នេរសុខា ឆ្នេរអូរឈើទាល និងឆ្នេរអូត្រេះ។

•ទិសខាងត្បូងអាចមើលឃើញស្រមោលនៃកោះពីរ កោះតាំង កោះដំឡុង កោះពូឡូវៃ ចំណែកចុងពយទល់មុខនឹងផ្លូវទឹក អូប័រ កាណូតដឹកភ្ញៀវទេសចរណ៍ទៅកម្សាន្ដកោះរ៉ុង និងចេញទៅក្រៅចំណាយ ២ គីឡូម៉ែត្រក៏អាចមើលឃើញនូវទូកនេសាទ និងជាផ្លូវនាវាចរណ៍អន្តរជាតិសម្រាប់នាវាដឹកទំនិញ និងនាវាទេសចរណ៍ខ្នាតយក្សធំៗចរាចរណ៍ចេញចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ ចំណែកពេលល្ងាចអាចទស្សនាថ្ងៃលិចលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។ 

•ទិសខាងលិច អាចសម្លឹងមើលទៅឃើញឆ្នេរឯករាជ្យ កោះពស់ជិតជាងគេ បន្ទាប់មកមានកោះដែកគោល កោះថាស កោះរ៉ុង និងកោះរ៉ុងសន្លឹម។ 

ចំពោះផ្នែកខាងក្នុង វិមានលំហែ បានផ្ដល់ជូននូវសេវាកម្មស្នាក់នៅជា ផ្ទះវីឡាយ៉ាងប្រណិត ក្នុងរចនាបថបែបខ្មែរបុរាណប្រណិត បំពាក់នូវគ្រឿងសង្ហារឹម និងសម្ភារៈទំនើប នៅជាប់មាត់ឆ្នេរសមុទ្រ មានអាងហែលទឹកផ្ទាល់ខ្លួន មានបន្ទប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារ និងបន្ទប់ស្ទីម -ល- ហើយផ្ទះវីឡាទោលមានបន្ទប់គេង ១ និងវីឡាភ្លោះមានបន្ទប់គេង ២។ 

បន្ថែមពីនេះទៀត វិមានលំហែ ក៏មានផ្ដល់ជូននូវសេវាកម្មកម្សាន្ដតំបន់សមុទ្រជាច្រើនទៀត ដូចជារៀបចំនូវសួនបៃតងបែនធម្មជាតិ  ដែលមានទេសភាពស្រស់ស្អាត អាចជិះកង់លំហែកាយ, ទស្សនានូវធនធានក្នុងបាតសមុទ្រ ដែលរួមមានសារាយសមុទ្រ ផ្កាថ្ម ត្រីបាតសមុទ្រ ជីវៈចម្រុះដូចជាក្ដាម ខ្យង គ្រុំ, ការកម្សាន្ដនៅឆ្នេរខ្សាច់ដ៏សក្បុស, ការជិះទូកកាយ៉ាក់ ហែលទឹក -ល- ហើយវិមានលំហែក៏មានផ្ដល់ជូននូវភេសជ្ជៈ អាហារពេលព្រឹក ស្រា កាហ្វេ តែ អាហាសម្រន់ ផ្លែឈើផ្សេងៗ។

ជាពិសេសទៀត វិមានលំហែបែបដ៏ប្រណិតនេះ មានទទួលការរៀបចំកម្មវិធីជប់លៀង ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ការថត Pre-Wedding និងកម្មវិធីជាច្រើនទៀតតាមតម្រូវការ។ 

សម្រាប់ពត៌មានលម្អិតសូមទាក់ទងមកកាន់៖ 097 37 37 168 / 098 627 168 / 092 747 168 ឬតាមរយះ Facebook Page: https://web.facebook.com/Trypheapkompenhsensokhpalace/?_rdc=1&_rdr

អាចចុចតាមរយះតំណរនេះ ដើម្បីទស្សនាទិដ្ឋភាពរបស់ វិមានលំហែបែបដ៏ប្រណិត:https://www.youtube.com/watch?v=xoyMZ3nxh-E&feature=youtu.be