វត្ថុធាតុដើមឆ្លាតវៃ ដែលកំពុងប្រើប្រាស់ ក្នុងស្ថាបត្យកម្មសំណង់


អគារឆ្លាតវៃមានកាន់តែច្រើនឡើងនៅលើពិភពលោក។ សម្រាប់ភាពល្អិតល្អន់របស់វត្ថុធាតុដើមឆ្លាតវៃគឺ ជាវត្ថុធាតុមួយចំនួន ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាម គោលបំណងជាក់លាក់ ក្នុងអំឡុងពេលប្រើប្រាស់ ដោយមិនចាំបាច់ត្រូវបាន ដំណើរការដោយមនុស្ស ឬឧបករណ៍ណាមួយឡើយ។ វត្ថុធាតុឆ្លាតវៃទាំងនោះ មានសមត្ថភាពលើការថែរក្សា ដោយខ្លួនឯង, ការសម្អាតខ្យល់អាកាស, ធ្វើការជាមួយផាសុកភាពនៃលំហរ, ប្រសិទ្ធភាពនៃថាមពល គឺគ្រាន់តែជាអត្ថប្រយោជន៍ មួយចំនួនដែលអាចសម្រេចបានដោយ ការទទួលយករបស់វត្ថុធាតុទាំងនោះ។

មុនឈានដល់ការយកមកប្រើប្រាស់ វត្ថុធាតុឆ្លាតវៃទាំងនោះ ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើនឆ្នាំ ជាមួយការធ្វើតេស្តយ៉ាងច្បាស់លាស់ ទើបអាចយកមកប្រើប្រាស់ ក្នុងការកសាងបាន ដើម្បីចៀសវាងលើហានិភ័យផ្សេងៗ កើតមានឡើងនៅពេលប្រើប្រាស់។ ជាពិសេសពួកគេព្យាយាមធ្វើឲ្យតម្លៃ របស់វត្ថុធាតុឆ្លាតវៃទាំងនោះ មានតម្លៃសមរម្យទៀតផង។ ខាងក្រោមនេះជាវត្ថុធាតុឆ្លាតវៃមួយចំនួន ដែលយើងយកមកបង្ហាញ ដល់មិត្តអ្នកអានឲ្យបានស្គាល់ ទុកជាចំណេះដឹងបន្ថែម។

1/ ជីវបេតុង ដែលអាចប្រើប្រាស់ឡើងវិញ (Regenerative Bioconcretes)

បេតុងនេះ ជាវត្ថុធាតុដើមមួយអាចលាយជាមួយទឹក និងខ្សាច់ ដូចជាស៊ីម៉ង់ត៍ធម្មតាដែរ ហើយភាពរឹងមាំ របស់វាក៏រឹងមាំ និងធន់ផងដែរ អាចរក្សាទម្រង់ដើមបានដល់ ប្រាំទសវត្សរ៍ ដោយពុំចាំបាច់អុកស៊ីសែន។ អ្វីដែលកាន់តែពិសេសនោះ គេអាចយកវាមកប្រើប្រាស់ ឡើងវិញទៀតផង។

2/ បេតុងកាបូន (Carbon Concrete)

បេតុងប្រភេទនេះរឹងមាំ ជាងបេតុងធម្មតាបួនដង និងស្រាលជាងបេតុងធម្មតាទៀតផង ហើយក៏មានតម្លៃ ទាបជាងបេតុងធម្មតាផងដែរ។ ចំនុចពិសេសរបស់វា គឺអាចស្រូបយកឧស្ម័នពុល កាបូនឌីអុកស៊ីត ពីបរិយាកាសបាន។

3/ ដុំអ៊ីដ្រូសេរ៉ាមិច (Hydroceramics)

វត្ថុធាតុឆ្លាតវៃប្រភេទនេះ គេអាចប្រើប្រាស់ជាបង្កើតជា រូបរាងបានច្រើនបែបច្រើនយ៉ាង ដូចជាដុំបាល់ ឬរូប រាងផ្សេងៗ ទុកជាគ្រឿងលម្អបែបឌេគ័រ ផ្នែកខាងក្នុងសណ្ឋាគារ និងគេហដ្ឋានបាន។ លក្ខណៈពិសេសរបស់វា គឺវត្ថុធាតុនេះអាចបញ្ចុះកំដៅ ក្នុងបន្ទប់នៅពេលសីតុណ្ហភាពក្តៅ, ស្រូបយកសំណើមនៅពេល ដែលសីតុណ្ហភាពត្រជាក់ និងដើរតួជាអ៊ីសូឡង់កម្ដៅ នៅពេលដែលមានមេឃភ្លៀង។

4/ វត្ថុធាតុឆ្លាតវៃអាចសម្អាតខ្លួនឯងបាន (Self-Cleaning Materials)

វត្ថុធាតុទាំងនេះ មានចរាចរលើទីផ្សារជាច្រើនឆ្នាំមកហើយ រួមមានប្រភេទថ្នាំលាប ដែលមិនងាយប្រឡាក់ ដោយគ្រាន់តែបាញ់ទឹក រាល់ស្នាមប្រឡាក់នឹងរលុប, កែវដែលអាចសម្អាតខ្លួនឯងបាន, ប្រភេទសេរ៉ាមិច ដោយវត្ថុទាំងនោះ មានសារធាតុគីមី ទីតាញ៉ូម ឌីអុកស៊ីត ណាណូផាធីខល អាចលុបបំបាត់ស្នាម ប្រឡាក់បានយ៉ាងរហ័សប្រហែល 51 ភាគរយ នៅពេលដែលប៉ះពន្លឺ និងមានសារធាតុមួយទៀត នីត្រូសែន អុកស៊ីត អាចបំបាត់ក្លិនបានទៀតផង។ ដូច្នេះយើងគ្រាន់តែ យកទឹកបាញ់បន្តិច នឹងកាន់តែស្អាត ដោយពុំចាំបាច់ប្រើប្រាស់សាប៊ូ ឬច្រាស់ដុះ។