One Bangkok អគារខ្ពស់លំដាប់ថ្នាក់ពិភពលោក ត្រូវបានប្រកាសចេញគម្រោងជាផ្លូវការហើយ

កាលពីថ្ងៃទី១ ខែសីហា កន្លងទៅថ្មីៗនេះ គម្រោងអភិវឌ្ឍន៍អគារខ្ពស់លំដាប់ថ្នាក់ពិភពលោកមួយ ត្រូវបានលាទត្រដាងទៅដល់មហាជនឲ្យបានដឹងអំពីគម្រោងដ៏អស្ចារ្យមួយ ក្នុងការសាងសង់បង្កើតទៅជាអគារពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋគារ និងជាច្រើនផ្សេងទៀត ក្នុងចំនួនទឹកប្រាក់ជាង ៣,៨ ពាន់លានដុល្លារអាមេរិក។

ប្រភពព័ត៌មានរបស់ថៃបានឲ្យដឹងថា គម្រោង One Bangkok គឺជាគម្រោងខ្នាតយក្សដ៏ធំមួយ ដែលនឹងបង្ហាញខ្លួននៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃផ្ទាល់តែម្ដង ស្ថិតក្នុងចំនុចបេះដូង ដែលនឹងញាំងឲ្យមានការអភិវឌ្ឍន៍ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើន។ គម្រោងមួយនេះ នឹងធ្វើការអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ១,៨៣ លានម៉ែត្រការ៉េ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការ ជាប្រភេទ Joint Venture រវាងក្រុមហ៊ុន Singapore Frasers Property Holding និងក្រុមហ៊ុន Thailand TCC Assets Co. ដើម្បីធ្វើការសាងសង់នូវអគារកម្រិតអន្តរជាតិ ធានាបាននូវសុវត្ថិភាព គុណភាព អាចទទួលយកបានតាមកម្រិតស្តង់ដា។

អគារ One Bangkok មានមុខងារច្រើនបែប ដោយរួមបញ្ចូលនូវ អគារកម្រិត A ដែលមានគុណភាពខ្ពស់បំផុតចំនួន ៥ សណ្ឋាគារប្រណិតចំនួន ៥ លំនៅដ្ឋានប្រណិតចំនួន ៣ អគារ ដែលត្រូវសាងសង់ឡើងនៅក្នុងរវង្វង់ទឹកប្រជាជនស៊ីវិល មានទំហំ ១០,០០០ ម៉ែត្រការ៉េ។ ទីតាំងគម្រោងខ្នាតយក្សនេះ នឹងធ្វើឡើងនៅតាមផ្លូវ Wireless Road ជិតតំបន់រថភ្លើងកម្រោងដៃ Lumpini នៅក្បែទីប្រជុំជនក្នុងទីក្រុងស្រាប់ ដែលវានឹងផ្ដល់នូវបទពិសោធន៍ថ្មី ហើយប្លែកទៅដល់ប្រជាជនប្រមាណជា ៦០,០០០ នាក់ ដែលរស់នៅក្បែនោះស្រាប់ ក៏ដូចជាលទ្ធភាពក្នុងការស្វាគមន៍ភ្ញៀវបានយ៉ាងហោចណាស់ក៏ ២០០,០០០ នាក់ផងដែឬក្នុងមួយយប់ នេះបើយោងតាមការផ្ដល់ព័ត៌មានដោយលោក Su Lin Soon ជា CEO របស់គម្រោង One Bangkok

លោក Panote Sirivadhanabhakdi នាយកប្រតិបត្តិក្រុមហ៊ុន Frasers Property Holding បានប្រាប់ឲ្យដឹងថា ទីក្រុងបាងកក នឹងផ្លាស់ប្ដូរនូវបទពិសោធន៍ និងទទួលនូវទិដ្ឋភាពថ្មីហើយប្លែក តាមរបៀបវិជ្ជមាន និងយូអង្វែង ដែលជាគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំជាងគេនៅបរទេស។ យើងជឿជាក់ថា ទីក្រុងបាងកកនឹងផ្ដល់នូវពិភពលោកនូវរសជាតិថ្មី ស្របពេលដែលចក្ខុវិស័យរបស់យើង ចង់ឃើញបាងកក ក្លាយជាទីក្រុងដ៏អស្ចារ្យជាងគេមួយនៃសមហាគមន៍អាស៊ាន One Bangkok ត្រូវបានរំពឹងទុកថា នឹងសាងសង់រួចរាល់ជាស្ថាពរទាំងស្រុងនាឆ្នាំ ២០២៣ ខាងមុខ ដែលត្រៀមសម្ភោធឆាប់ៗ ព្រោះអគារនេះនឹងមានកម្ពស់ប្រមាណជា ៤៣០ ម៉ែត្រ ត្រៀមនឹងឈរឈ្មោះក្នុងតារាងកំពូលទាំង ១០ នៅអាស៊ី ដែលមានអគារខ្ពស់ជាងគេទៀតផង។

 

ប្រភពមកពីInsidertails.Asia