យោងតាមសេចក្ដីប្រកាស ចេញដោយក្រសួងធនធានរ៉ែ និងថាមពល កាលពីថ្ងៃទី ១៩ វិច្ឆិកា ២០១៩ ក្រសួងនឹងធ្វើការបើកជាសាធារណៈទទួលនូវការដាក់ពាក្យ ប្រកួតប្រជែងជ្រើសរើសក្រុមហ៊ុនជាតិ និងអន្ដរជាតិទាំងអស់ ដើម្បីទទួលបានអជ្ញាបណ្ណដោយស្របច្បាប់ ក្នុងការរុករករ៉ែចំនួន ៤ ទីតាំងក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីប្រមាណជា ២១៦.៧៧ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តបាត់ដំបង កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។
តំបន់រ៉ែដែលនឹងត្រូវរុករកទាំង ៤ នោះរួមមាន៖
១. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ៤៩.២៥ គីឡូម៉ែត្រការ៉េ នៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២. តំបន់សម្បទានស្វែករុករករ៉ែទំហំ ៣២ គីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
៣. តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤១.៥៨ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤. តំបន់សម្បទានស្វែករុករករ៉ែទំហំ ៩៣,៩៤ គីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ដូចនេះ សាធារណៈជន បណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលមានចំណាប់អារម្មណ៍អាចស្នើសុំអាជ្ញាបណ្ណស្វែងរុករក ដោយបំពេញបែបបបនានាជាមួយឯកសារពាក់ព័ន្ធ និងដាក់ទៅទីស្ដីការក្រសួងធនធានរ៉ែ និងថាមពល ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ មករា ២០២០។
ប្រភព៖ ក្រសួងធនធានរ៉ែ និងថាមពល