អ្នកវិទ្យាសាស្រ្តផ្គុំបំណែកលលាដ៍ក្បាលដាយណូស័រមួយប្រភេទអាយុកាល 200 លានឆ្នាំជាទម្រង់ 3D

យើងអាចនិយាយបានថា នេះជាបំណែកផូស៊ីលប្រទេសដាយណូស័រដែលមានអាយុកាលចំណាស់ជាងគេលើលោក បន្ទាប់ពីអ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍ទៅលើផូស៊ីលដែលគេរកឃើញ។ ពួកគេបានធ្វើព្យាយាមផ្គុំវាឡើងវិញ ដើម្បីស្វែងរករូបរាងពិតរបស់សត្វដាយណូស័រប្រភេទនេះ ដោយប្រើប្រាស់បច្ចេកវិទ្យា 3D។

 

បន្ទាប់ពួកគេបានរកឃើញថានោះជាប្រភេទដាយណូស័រ Massospondylus ដែលមានអាយុកាល 200 លានឆ្នាំ នៅលើទឹកដីអាហ្វ្រិកខាងត្បូង។ អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Witwatersrand នៅអាហ្វ្រិកខាងត្បូង បានរុករកឃើញលលាដ៏ក្បាលរបស់ដាយណូស័រនេះ មានអំប្រ៊ីយ៉ុងដូចសត្វផ្សេងៗ ដែលមិនទាន់ផុតពូជដូចជាសត្វក្រពើ, សត្វមាន់, សត្វអណ្តើក និងពពួកសត្វល្មូនផ្សេងៗដែរ។ 

 

ពួកគេបានប្រើប្រាស់បន្ថែមនូវប្រព័ន្ធ X-Ray កម្រិតខ្ពស់ សង់ឡើងនូវទំរង់ពិតរបស់បំណែកលលាដ៍ក្បាលនេះ ដោយទំហំរបស់ខ្លីជាង 2 សង់ទីម៉ែត្រ មានធ្មេញ 2 ឈុត ទំហំ 0,4 ដល់ 0,7 មីលីម៉ែត្រ ស្រដៀងទៅធ្មេញរបស់សត្វក្រពើ និងសត្វតុកកែដែរ។ ប្រភេទដាយណូស័រនេះ គឺកើតចេញមកពីស៊ុតដូចគ្នា។ 

នេះជាការសិក្សាមួយសម្រាប់ឲ្យមនុស្សជំនាន់អាចឃើញការវិវត្តន៍ និងរូបរាងរបស់ប្រភេទសត្វដាយណូស័រ ដែលបានផុតពូជទៅជាច្រើនលានឆ្នាំ ព្រោះនេះជាសត្វដែលកម្រ និងរូបរាងកាចសាហាវណាស់ បើរស់នៅដល់សព្វថ្ងៃនេះ ពិតជាពិបាកមើលថែរណាស់។