ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាប (ឫស្សីកែវ-ជ្រោយចង្វារ) សម្រេចបាន ៦០ភាគរយជាងហើយ

ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបឫស្សីកែវ-ជ្រោយចង្វារ តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧។ ស្ពានបេតុងអាមេខ្សែកាបនេះ មានប្រវែងបណ្ដោយ ៩២២ម៉ែត្រ និងទទឹង ២០.៥ម៉ែត្រ លើទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ។ គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការ ដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧ ភាគរយ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ នាពេលខាងមុខ។ គម្រោង ស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាលមានគម្រោងសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៦។ ស្ពាននេះស្ថិតនៅទីតាំងឆ្លងទន្លេសាបលើតម្រង់ផ្លូវសាលាដែក ក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារ មានប្រវែងស្ពានសរុប ៩២២ម៉ែត្រ ទទឹង២០.៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង១.២៥ម៉ែត្រសងខាង កម្ពស់សសរស្ពានសម្រាប់ព្យួខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាបមានចំនួន៤សសរ គម្លាតពីគ្នា១២០ម៉ែត្រ។

គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរណ៍ចំនួន២ខ្សែទៅ ២ខ្សែមក ល្បឿនសុវត្ថិភាព៤០គីឡូម៉ែត្រ ក្នុង១ម៉ោង កម្ពស់នាវាចរក្រោមស្ពាន អតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពាន អប្បបរមានៅរដូវប្រាំង ២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ ព្រមទាំងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ៕

 

ប្រភព https://www.facebook.com/permalink.php?story_fbid=1573165106378292&id=100010544534728