ឥណ្ឌាបង្ហាញគោលដៅទេសចរណ៍អន្តរជាតិទាំង ១០ ដែលមានតម្លៃសមរម្យ និងស្របតាមរូបិយប័ណ្ណរបស់ខ្លួន


សម្រាប់អ្នកធ្វើដំណើរជនជាតិឥណ្ឌាភាគច្រើន តែងតែគិតថា ដំណើរកម្សាន្តអន្តរជាតិ មានតម្លៃថ្លៃណាស់ និងត្រូវចំណាយច្រើនខ្លាំង បើផ្ទឹមនឹងការធ្វើដំណើរក្នុងប្រទេស។ នេះក៏ព្រោះតែ តម្លៃប្រាក់រូពីឥណ្ឌាបន្តធ្លាក់ចុះច្រើន បើធៀបនឹងរូបិយប័ណ្ណធំៗដូចជាដុល្លារ អឺរ៉ូ និងផោនជាដើម។ យ៉ាងណាបើយោងតាម អ្នកជំនាញផ្នែកទេសចរណ៍របស់ឥណ្ឌា បានធ្វើការស្រង់មតិ និងវិភាគច្រើន ទៅលើគោលដៅទេសចរណ៍អន្តរជាតិជាច្រើន និងបានបង្ហាញឲ្យ ដឹងពីគោលដៅសំខាន់ៗមួយចំនួន ដែលសមស្របសម្រាប់អ្នកដំណើរឥណ្ឌា និងសម្រាប់តម្លៃចំណាយ គឺអាចទទួលយកបាន។

នៅគោលដៅទាំងនេះ អ្នកដំណើរឥណ្ឌា អាចធ្វើដំណើរបានដោយរីករាយ  មិនខ្លាចអត្រាប្រាក់ ដែលត្រូវដូរនោះខុសគ្នាខ្លាំង រវាងរូបិយប័ណ្ណឥណ្ឌា និងប្រទេសទាំងនោះឡើយ។

1/ ប្រទេសវៀតណាម
1 ប្រាក់រូពីឥណ្ឌា = 306.90 ដុង

ប្រទេសដ៏ស្រស់ស្អាតមួយនៅអាស៊ី វៀតណាមផ្តល់ជូនអ្នកដំណើរ ទាំងធម្មជាតិ និងទីក្រុងដែលមាន ភាពអ៊ូអរ។ រុករកវាលស្រែដ៏ធំល្វឹងល្វើយ ស្វែងរកភាពស្ងប់ស្ងាត់ នៅវត្តព្រះពុទ្ធសាសនា និងទទួលទាន អាហារវៀតណាម ដ៏ឈ្ងុយឆ្ងាញ់មួយចំនួន។ ទាំងអស់នេះ អ្នកអាចធ្វើបាន ដោយមិនបារម្ភពីការអស់ប្រាក់ច្រើន។

2/ ប្រទេសកូស្តារីកា
1 ប្រាក់រូពីឥណ្ឌា = 8.37 កូលន់ (Costa Rican Colón)

គោលដៅ ដើម្បីបំពេញក្តីសុបិន្តអ្នកដែលស្រឡាញ់ឆ្នេរសមុទ្រ គឺកូស្តារីកា។ កន្លែងដែលមានជីវចម្រុះដ៏សម្បូរបែប និងឆ្នេរពណ៌ខៀវដ៏បរិសុទ្ធ កូស្តារីកា កំពុងទាក់ទាញ ដល់អ្នកដែលចូលចិត្តសមុទ្រ។

3/ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
1 ប្រាក់រូពីឥណ្ឌា = 93.39 កូរ៉ានី (Paraguayan Guarani)

តំបន់ត្បូង ដែលលាក់កំបាំងនៃអាមេរិកខាងត្បូងនេះ គឺជាការបញ្ចូលគ្នា នៃទីក្រុងអាណានិគម ដែលដួលរលំ អច្ឆរិយៈធម្មជាតិប្រលោមលោក និងកុលសម្ព័ន្ធដ៏ប៉ិនប្រសប់។ ប៉ារ៉ាហ្គាយ ក៏មានប្រជាប្រិយភាព តាមរយៈអ្នកស្រុក ដ៏កក់ក្តៅបំផុតមួយចំនួន ដែលតែងតែអញ្ជើញ អ្នកធ្វើដំណើរមក ទទួលទានអាហារពេលល្ងាច។ នៅពេល ដែលអ្នកស្ថិតនៅក្នុងប្រទេសនេះ ការធ្វើដំណើរទៅកាន់ តំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៃបេសកកម្ម Jesuit គឺមានភាពចាំបាច់។

4/ ប្រទេសស្រីលង្កា
1 ប្រាក់រូពីឥណ្ឌា = 2.61 រូពីស្រីលង្កា

ដោយសារតែគោលដៅនេះ នៅជិតប្រទេសឥណ្ឌា និងជើងហោះហើរធូរថ្លៃជាងគេផងនោះ  ស្រីលង្កាកំពុងទទួលបានចាប់អារម្មណ៍ច្រើន នៅក្នុងប្រទេសឥណ្ឌា។ ទីនេះ មានការគាំទ្រប្រាក់រូពីឥណ្ឌា កាន់តែច្រើនផងដែរ។ អ្នកដំណើរឥណ្ឌា អាចរីករាយជាមួយឆ្នេរដ៏ស្រស់ស្អាត ភ្នំ រុក្ខជាតិបៃតង ត្បូងមរកត និងវិមានប្រវត្តិសាស្ត្រ ដ៏សម្បូរបែប។

5/ ប្រទេសនេប៉ាល់
1 រូពីឥណ្ឌា = 1.60 រូពីនេប៉ាល់

ផ្ទះនៃកំពូលភ្នំខ្ពស់ជាងគេ លើពិភពលោក ប្រទេសនេប៉ាល់ គឺជាគោលដៅដ៏ល្អ ប្រសិនបើអ្នកកំពុងស្វែង បេសកកម្មឡើងភ្នំដ៏អស្ចារ្យ។ រីករាយជាមួយខ្យល់អាកាស ដ៏ស្រស់បំព្រងនៅលើភ្នំ អាហារចម្អិនបែបជនបទ និងអ្នកស្រុកដែលមានភាពរួស រាយរាក់ទាក់បំផុត។ លើសពីនេះទៅទៀត ប្រជាជនឥណ្ឌាមិនត្រូវការ ទិដ្ឋាការសម្រាប់ប្រទេសនេប៉ាល់ទេ។

6/ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
1 ប្រាក់រូពីឥណ្ឌា = 143.55 Uzbekistani Som

អ៊ូសបេគីស្ថាន គឺជាផ្នែកមួយដ៏សំខាន់នៃ ផ្លូវធ្វើដំណើរឆ្លងទៅមកជាមួយឥណ្ឌា។ ពីផ្នូរ mosaic ទីផ្សារប្រវត្តិសាស្ត្រ ដែលលក់គ្រឿងទេសស្រស់ៗ វិហារអ៊ីស្លាមដ៏អស្ចារ្យ និងបឹង Uzbekistan គឺជាសុបិន្ត ក្លាយជាការពិត សម្រាប់អ្នកដំណើរ ដែលចូលចិត្តប្រវត្តិសាស្រ្ត។

7/ ប្រទេសឥណ្ឌូនេស៊ី
1 ប្រាក់រូពីឥណ្ឌា = 197.46 រូពៀរ (Rupiah)

ឋានសួគ៌នៃទឹកពណ៌ខៀវបៃតង និងអាកាសធាតុត្រូពិចនេះ មាននៅក្នុងបញ្ជីរបស់អ្នកដំណើរឥណ្ឌា តាំងពីយូរមកហើយ។ ទន្ទឹមនឹងការពិត ដែលថាតម្លៃនៃប្រាក់រូពី គឺខ្ពស់ជាងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយអ្វីដែលកាន់តែងាយស្រួលនោះ គឺថាពួកគេក៏ផ្តល់ទិដ្ឋាការពេលមកដល់ ប្រជាជនឥណ្ឌាផងដែរ។

8/ ប្រទេសហុងគ្រី
1 ប្រាក់រូពីឥណ្ឌា = 4.01 ហ្វរីន (Hungarian Forint)

ប្រទេសដែល ផ្តល់ជូននូវស្ថាបត្យកម្មដ៏ចម្លែក អាហារឆ្ងាញ់មិនគួរឱ្យជឿ និងស្ប៉ាដ៏អស្ចារ្យ ទាំងអស់ក្នុងអត្រាដូចគ្នា ឬថោកជាងប្រទេសឥណ្ឌាបន្តិចប៉ុណ្ណោះ។

9/ ប្រទេសកម្ពុជា
1 ប្រាក់រូពីឥណ្ឌា = 57.34 រៀល

នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរឥណ្ឌា ដោយសារឆ្នេរសមុទ្រដ៏ស្រស់ស្អាត កោះធម្មជាតិគួរឱ្យភ្ញាក់ផ្អើល ប្រាសាទប្រវត្តិសាស្ត្រជាច្រើន ព្រៃឈើខៀវស្រងាត់ អាហារ ជាតិខ្មែរទៀតផង។ ទាំងអស់នេះ ជាអ្វីដែលអ្នកដំណើរឥណ្ឌាពេញចិត្ត។ កម្ពុជា ក៏ជាផ្ទះប្រាសាទអង្គរវត្តដ៏ធំបំផុត ដែលជាហេតុផលគ្រប់គ្រាន់ ដើម្បីទស្សនាប្រទេសដ៏ស្ងប់ស្ងាត់ មួយនេះផងដែរ។

10/ ប្រទេសតង់ហ្សានី
1 ប្រាក់រូពីឥណ្ឌា = 31.24 ស៊ីលលីង (Tanzanian Shilling)

តាំងលំនៅ ទៅកាន់ទីរហោស្ថានគ្មានទីបញ្ចប់ Kilimanjaro និងប្រភេទសត្វដ៏អស្ចារ្យ ប្រទេសអាហ្រ្វិកនេះ គឺជាគោលដៅសុបិន្ត។ វាជាគោលដៅទេសចរណ៍ ដ៏ពេញចិត្តបំផុតមួយ សម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទ។