ប្រទេសទីម័រ នៅតែរក្សាជំហរត្រៀមខ្លួន សម្រាប់ការចូលជាសមាជិកអាស៊ាន


ប្រទេសទីម័របានរំលឹកឡើងវិញ នូវការត្រៀមខ្លួន ក្នុងការក្លាយជាសមាជិក នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលខ្លួនកំពុងធ្វើការ ជាមួយសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងបេសកកម្មស្វែងរក តក្កភាព និងរឿងរ៉ាវជាច្រើន (Fact-Finding Mission) នៅក្នុងប្រទេសនេះ។ ដំណើរស្វែងរកនេះ ធ្វើឡើងកាលពីថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែកក្កដា ក្រោមការដឹកនាំរបស់ គណៈកម្មាធិការមន្ត្រីជាន់ខ្ពស់ សម្រាប់ ASCC (SOCA) ដែលដឹកនាំដោយ លោកបណ្ឌិត ឌី ខាំបូលី (Dr. Dy Khamboly) មកពីប្រទេសកម្ពុជា។ គណៈប្រតិភូនេះមានមន្ត្រី មកពី SOCA ស្ថាប័ន តាមវិស័យ ASCC បេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសជាសមាជិកអាស៊ាន និង លេខាធិការដ្ឋានអាស៊ាន។

តាមរយៈដំណើរទស្សនកិច្ច និងទំនាក់ទំនងជាមួយបណ្តាក្រសួង និងទីភ្នាក់ងារនានា បេសកកម្មនេះបាន ផ្តល់ព័ត៌មានដោយបឋម និងបង្ហាញពីកម្មវិធី របស់ទីម័រឡេសត៍ខាងកើត ស្តីពីសុខភាព ការអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ការងារ បរិស្ថាន និងព្រៃឈើ ប្រព័ន្ធព្រមានជាមុន សេវាសង្គម និងសុខុមាលភាព សង្គមសម្រាប់ក្រុមងាយរងគ្រោះ ការស្តារនីតិសម្បទាសម្រាប់ស្ត្រី និងកុមាររងគ្រោះ ដោយអំពើហិង្សា ព័ត៍មាន និងទំនាក់ទំនង ក្នុងចំណោមវិស័យផ្សេងៗទៀត។ នៅក្នុងកិច្ចប្រជុំចុងក្រោយនៅទីម័រ គណៈប្រតិភូអាស៊ាន បានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់ប្រទេស នេះក្នុងការអភិវឌ្ឍន៍វប្បធម៌-សង្គម និងបានស្វាគមន៍ ចំពោះការចូលរួមរបស់ខ្លួន ក្នុងសកម្មភាពមិនធ្វើ គោលនយោបាយរបស់ប្លុក សម្រាប់គោលបំណង កសាងសមត្ថភាព។ នេះជាបេសកកម្មស្វែងរកការពិត លើកទីពីរ ក្នុងចំណោមបេសកកម្មទាំងបី។

កន្លងមក បេសកកម្មស្វែងរកការពិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន បានធ្វើឡើងចាប់ពី ថ្ងៃទី 3 ដល់ថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2019។ សហគមន៍សេដ្ឋកិច្ចអាស៊ាន គ្រោងនឹងធ្វើបេសកកម្ម របស់ខ្លួននៅចុង ខែកក្កដាឆ្នាំនេះ។ ជាមួយនឹងបេសកកម្មនេះ បានបញ្ចប់ របាយការណ៍វាយតម្លៃ ASCC នឹងត្រូវបានរៀបចំ សម្រាប់ការពិចារណារបស់ SOCA និងការបញ្ជូនបន្ត ទៅក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន៕