ព្រះលានជល់ដំរី ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុង បរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ១០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ នៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ។ នៅទីនេះ ភ្ញៀវទេសចរអាចមក លំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូរក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្ត។ ដើម្បីងាយស្រួលក្នុងការចំណាំ និងស្វែងរកលានជល់ដំរី នេះស្ថិតនៅខាងមុខនៃ គោបុរៈខាងកើតនៃកំពែង ព្រះបរមរាជវាំង ស្ថិតនៅជាប់លានស្តេចគំលង់។
លានជល់ដំរី នេះត្រូវបានស្ថាបនាឡើង នៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ នៅទីនេះមានរូបចំលាស់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរី ដែលប្រើប្រាស់ប្រមោយ ដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។
ជណ្ដើរឡើងខាងត្បូង អមសងខាង ដោយដំរីក្បាល ៣ កាន់ផ្កាឈូក នៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាលលំអរដោយ ផ្ទាំងចំលាក់សិង្ហ និងគ្រុឌឈរទ្រជណ្ដើរ។ លាននេះត្រូវបាន ព្រះបាទជ័យវរ្ម័នទី៧ ប្រើប្រាស់ជាវេទិកា ពីការវិញត្រលប់នៃ កងទ័ពរបស់ព្រះអង្គដែលបានទទួល ជ័យជំនះពីសង្គ្រាម។