ប៉េង ហួត គ្រុប បរិច្ចាគថវិកា ២ពាន់ដុល្លារ ដល់មូលនិធិទ្រទ្រង់ក្រុមបាល់ទាត់ ប៉េង ហួត ដែលមានអតីតកីឡាករ ជម្រើសជាតិបាល់ទាត់វ័យចាស់ ក្នុងកំឡុងទសវត្សរ៍ទី ៦០-៧០-៨០


ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារ ដល់មូលនិធិទ្រទ្រង់ក្រុមបាល់ទាត់ ប៉េង ហួត ក្នុងការប្រកួតរដូវកាលថ្មី រវាងកីឡាករក្លឹបបាល់ទាត់ ប៉េង ហួត ដែលមានអតីតកីឡាករ ជម្រើសជាតិបាល់ទាត់វ័យចាស់ ក្នុងកំឡុងទសវត្សរ៍ទី ៦០-៧០-៨០ នៅទីតាំង មជ្ឈមណ្ឌលកីឡាផ្លាទីនីម បុរី ប៉េង ហួត (បឹងស្នោ) នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ការឧបត្ថម្ភនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបន្តរួមចំណែកថែរក្សានូវធនធាន អតីតកីឡាករជម្រើសជាតិបាល់ទាត់ បច្ចុប្បន្នពួកគាត់គឺជា គ្រូបង្វឹកសម្រាប់ធនធាន កីឡាករបាល់ទាត់ជំនាន់ក្រោយៗ ដែលនេះគឺជាផ្នែកមួយ ចូលរួមលើកកម្ពស់វិស័យកីឡា និងមិត្តភាព។

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម”  ហើយសម្រាប់ការបរិច្ចាគនេះគឺជាការងារសង្គម នៃបង្គោលទី៣ ផ្ដោតលើការរួមចំណែក លើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់ មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការ ស្ម័គ្រចិត្តបរិច្ចាគឈាម ជាដើម។

ជាមួយគ្នានេះការងារសង្គម នៃបង្គោលទី៣នេះ ក៏ផ្តោតលើការលើកកម្ពស់ ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគ ដល់កន្លែងដែលមាន ជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរា គ្មានទីពឹង កុមារកំព្រា-ក្រីក្រ ផងដែរ។