ឆ្នេរ Entalula នៅខេត្ត Palawan ប្រទេសហ្វីលីពីន ត្រូវបានឲ្យឈ្មោះថាជា ឆ្នេរដ៏ល្អបំផុត នៅអាស៊ី ដោយផ្អែកលើហេតុផលល្អៗមួយចំនួន!


អន្តរជាតិ៖ ឆ្នេរ Entalula នៅខេត្ត Palawan ប្រទេសហ្វីលីពីន ត្រូវបានឲ្យឈ្មោះថាជា ឆ្នេរដ៏ល្អបំផុត នៅអាស៊ី នាពេលថ្មីៗកន្លងទៅនេះ។

វាត្រូវបានគេស្គាល់ថាជា ឆ្នេរដ៍ល្អបំផុត ដោយសារទឹកពណ៌ខៀវ ច្បាស់និងថ្លាដ៏អស្ចារ្យ ព្រមទាំងច្រាំងថ្មកំបោរដ៏ស្រស់ស្អាត (limestone cliffs) របស់វា។ Entalula ផ្តល់នូវការសម្រាកលំហែ ជាមួយធម្មជាតិឆ្នេរសមុទ្រ ដែលល្អឥតខ្ចោះ សម្រាប់អ្នកចូលចិត្តឆ្នេរ និងអ្នកចូលចិត្តធម្មជាតិដូចគ្នា។

ថ្វីបើឆ្នេរមួយនេះ អាចចូលទៅបាន ដោយសារទូកក៏ដោយ ការធ្វើដំណើរមកកាន់ឆ្នេរ ដ៏ស្រស់ស្អាតរបស់ហ្វីលីពីននេះ បន្ថែមអារម្មណ៍នៃការផ្សងព្រេង ផ្តល់ជូនដល់អ្នកទស្សនា និងភ្ញៀវទេសចរ ជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ និងឱកាសល្អ សម្រាប់ការជ្រមុជទឹកលេង (Snorkeling) ជុំវិញថ្មប៉ប្រះទឹក ផ្កាថ្មដ៏រស់រវើករបស់វា នៅទីនោះ។

ក្រៅពីទទួលបានឈ្មោះជាឆ្នេរដ៏ល្អបំផុត នៅអាស៊ីហើយ ឆ្នេរ Entalula នៅខេត្ត Palawan ក៏បានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង ៥០ របស់ពិភពលោកផងដែរ។ ឆ្នេររបស់ប្រទេសហ្វីលីពីនមួយនេះ តែងតែទាក់ទាញ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរដែលចូលចិត្តការផ្សងព្រេង និងចូលចិត្តធម្មជាតិ ឱ្យជ្រមុជខ្លួនពួកគេ នៅក្នុងភាពស្រស់ស្អាតដោយធម្មជាតិ និងភាពស្ងប់ស្ងាត់របស់វា។ 

 

ប្រភព៖ Seasia . co