CDC បានអនុម័តគម្រោងវិនិយោគជាង ១២០ លានដុល្លារ នៅក្នុងខែឧសភា!

នៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនិយោគថ្មីៗចំនួន ១១ កន្លែង ដោយរួមមានការវិនិយោគរោងចក្រជាច្រើនប្រភេទ ព្រមទាំងសណ្ឋាគារផ្កាយប្រាំ ដែលមានតម្លៃវិនិយោគសរុប ១២០.៦ លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់ជិត ៥ ពាន់កន្លែង។ 

១. ក្រុមហ៊ុន Yiankang Biological Technology Co., Ltd គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២.៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២១០ កន្លែង។

២. ក្រុមហ៊ុន Ocean Treasure Dyeing & Printing Co., Ltd គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមក្រាំងទ្រា ឃុំព្រះនិព្វាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១ លានដុល្លារ អាចបង្កើតការងារ ២១៨ កន្លែង។ 

៣. ក្រុមហ៊ុន Lesso (Cambodia) Trading Co., Ltd គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទដែលមានទីតាំងនៅភូមិ ព្រៃរកា និងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៩.៤ លានដុល្លារ និងអាចបង្កើតការងារបាន ២០១ កន្លែង។ 

៤. ក្រុមហ៊ុន Santelys Pharmaceutical Co,. Ltd គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានទុនវិនិយោគចំនួន ១២.៥ លានដុល្លារ និងអាចបង្កើតការងារ ២១៥ កន្លែង។ 

៥. ក្រុមហ៊ុន Kuantech (Cambodia) International Co., Ltd គម្រោងបង្កើតរោងចក្រផ្គុំតម្លើងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិត្រូនិច ម៉ាស់អេឡិចត្រូនិច និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩.៧ លានដុល្លារ និងអាចបង្កើតការងារ ៦២៨ កន្លែង។ 

៦. ក្រុមហ៊ុន Jin Bei Palace Co., Ltd គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ១៩៥ បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤៨.៧ លានដុល្លារ អាចបង្កើតការងារ ៣៨០ កន្លែង។ 

៧. ក្រុមហ៊ុន Green Power Biochemical Co., Ltd គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងនៅភូមិភ្ជាវ ឃុំត្រែង ស្រុងរតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២.៣ លានដុល្លារ អាចបង្កើតការងារបាន ២១៣ កន្លែង។ 

៨. ក្រុមហ៊ុន Contender Composite Co., Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ អាចបង្កើតការងារចំនួន ៣៨៨ នាក់។ 

៩. ក្រុមហ៊ុន Ruixiue (Cmabodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគនៅផ្លូវលេខ ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៥ លានដុល្លារ អាចបង្កើតការងារ ១,៩២៩ កន្លែង។

១០. ក្រុមហ៊ុន Fu Bi Xing (Cambodia) Packaging Co., Ltd គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៥ លានដុល្លារ អាចបង្កើតការងារ ២១៤ កន្លែង។ 

១១. ក្រុមហ៊ុន Sheng He Leisure Bag (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៥១ ភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ២.៦ លានដុល្លារ អាចបង្កើតការងារចំនួន ៤០០ កន្លែង។