ប្រទេសមានអរិយធម៌ចំណាស់បំផុតទាំង ៧ លើពិភពលោក


ផែនដីរបស់យើង បានកកើតឡើងរយៈពេល ៤ ៥៤០ លានឆ្នាំមកហើយ ប៉ុន្តែការវិវត្តរបស់មនុស្សដំបូង​ នៅទ្វីបអាហ្វ្រិក បានចាប់ផ្ដើមចន្លោះពី ១៦០ ០០០ ឆ្នាំមុន មកដល់ ៦០ ០០០ ឆ្នាំមុន ចំណែកកំណត់ត្រា អរិយធម៌របស់មនុស្សជាតិ ទើបតែបានចាប់ផ្ដើមចន្លោះ ៤០០០ ឆ្នាំមុនគ្រិស្ដសករាជប៉ុណ្ណោះ។

ដូចនេះ តើប្រទេសណាដែលមានអរិយធម៌ ចំណាស់បំផុតលើពិភពលោក?

១. ប្រទេសអេហ្ស៊ីប

ត្រូវបានគេស្គាល់ថាជាប្រទេស នៃបដិវត្ដន៍អារិយធម៌មនុស្សជាតិ អេហ្ស៊ីបមានអរិយធម៌ចំណាស់បំផុត អាយុកាលជាង ៥ ០០០ ឆ្នាំមកហើយ ចាប់ផ្ដើមពីការរួមបញ្ចូល ស្ដេចត្រាញ់ និងមានព្រះមហាក្សត្រតាំងពីឆ្នាំ ៣១៥០ មុនគ្រិស្ដសករាជ និងចាប់ផ្ដើមបន្សល់ទុកនូវប្រវត្តិសាស្ត្រ សំណង់ប្រវត្តិសាស្ត្រ រួមមានប្រាសាទពីរ៉ាមីតផងដែរ។

២. ប្រទេសចិន

បានចាប់ផ្ដើមអរិយធម៌ចន្លោះពី ៣៥០០ ឆ្នាំមុន ប្រទេសនេះឆ្លងកាត់នូវរាជវង្សជាច្រើន ដែលបានពង្រីកទឹកដី បូកបញ្ចូលនូវវប្បធម៌ វត្ថុប្រើប្រាស់ និងបច្ចេកវិទ្យា។ រាជវង្ស Xia Dynasty នៅអំឡុងឆ្នាំ ២០៧០ មុនគ្រិស្ដសករាជ ត្រូវបានគេទទួលស្គាល់ថា គឺជារាជវង្សដំបូង ក្នុងប្រវត្តិសាស្ត្រប្រទេសចិន។

៣. ប្រទេសសាន់ម៉ារីណូ (San Marino)

សាន់ម៉ារីណូ ជាប្រទេសសាធារណរដ្ឋដំបូងបង្អស់ លើពិភពលោក ដែលចាប់ផ្ដើមដោយគ្រិស្តបរិស័ទឈ្មោះ Saint Marinus បានបង្កើតជាសាធារណរដ្ឋមួយ មានឯករាជ្យដោយឡែក ចាប់ពីឆ្នាំ ៣០១ និងបានសាយភាយសាសនាគ្រិស្ត មកកាន់ទ្វីបអឹរ៉ុប ហើយបន្ដជាប្រទេស San Marino មកដល់សព្វថ្ងៃ។

៤. ប្រទេសក្រិក

ប្រទេសក្រិក ចាប់ផ្ដើមមានកំណត់ត្រាប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ ៣២០០ មុនគ្រិស្ដសករាជ ហើយវប្បធម៌ក្រិកបុរាណ មានឥទ្ធិពលបំផុតលើទស្សនវិជ្ជា ប្រជាធិបតេយ្យ សិល្បៈ និងវិទ្យាសាស្ត្រ។ ប្រទេសក្រិក សម្បូរទៅដោយអ្នកប្រាជ្ញ ដែលសាយភាយវប្បធម៌ និងអរិយធម៌មកកាន់ លោកខាងលិច។

៥. ប្រទេសអេត្យូពី (Ethiopia)

ប្រវត្តិសាស្ត្រប្រទេសអេត្យូពី បានចាប់ផ្ដើមនូវសតវត្សទី២ មុនគ្រិស្ដសករាជ ដោយចក្រភព D’mt ក្រោយមកដោយអាណាចក្រ Aksumite Empire។ ប្រទេសនេះ មានមរតកវប្បធម៌គ្រិស្ដបុរាណ និងស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត នៅទ្វីបអាហ្វ្រិក ដែលគេចផុតពី នឹមអាណានិគមអឹរ៉ុប។

៦. ប្រទេសជប៉ុន

តំបន់ប្រជុំកោះជប៉ុន មានមនុស្សរស់នៅ រាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែកំណត់ត្រាប្រវត្តិសាស្ត្រជប៉ុន បានចាប់ផ្ដើមនៅក្នុងអធិរាជយ៉ាម៉ាតុ (Yamato State) អំឡុងសតវត្សទី៣ នៃគ្រិស្ដសករាជ ដែលចាប់ផ្ដើមមានព្រះមហាក្សត្រគ្រងរាជ។ ជប៉ុន ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមានព្រះមហាក្សត្រ បន្ដបន្ទាប់តាំងពីសតវត្សរ៍ទី៣ មកដល់សព្វថ្ងៃ។

៧. ប្រទេសអ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់ មានឈ្មោះដើមថាពែរ្ស៍ ស្ថិតនៅតំបន់ឈូងសមុទ្រពែរ្ស៍ ដោយមានអរិយធម៌ចាប់ពីអំឡុងឆ្នាំ ២៧០០ មុនគ្រិស្ដសករាជ ដោយចាប់ផ្ដើមពីចក្រភព Achaemenid Empire គឺជាចក្រភពធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេស្គាល់តាមរយៈវប្បធម៌ចម្រុះ ការគ្រប់គ្រងរដ្ឋបាល និងការសាយភាយអរិយធម៌ នៅមជ្ឈឹមបូព៌ា។

 

ប្រភព៖ India Today