ប្រទេសទាំង ១០ ដែលប្រជាជនមានលទ្ធភាព ប្រើប្រាស់រថយន្ដផ្ទាល់ខ្លួនច្រើនបំផុត


នៅលើសកលលោក មានចំនួនគ្រួសារត្រឹមតែ ៣៨% ប៉ុណ្ណោះដែលមានលទ្ធភាព មានរថយន្ដផ្ទាល់ខ្លួនជិះ ប៉ុន្តែសម្រាប់ប្រទេសអ្នកមាន ដែលប្រជាជនមាន ប្រាក់ចំណូលខ្ពស់ដូចជា សហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី ប្រជាជនមានលទ្ធភាពប្រើប្រាស់រថយន្ដផ្ទាល់ខ្លួន ច្រើនបំផុត រហូតដល់ជិត ៩០% នៃចំនួនសមាជិកគ្រួសារសរុប ចំណែកនៅអាស៊ី មានតែនៅប្រទេសអភិវឌ្ឍដូចជា កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីប៉ុណ្ណោះ។

តើប្រទេសណាខ្លះដែលប្រជាជនមានអត្រា មានរថយន្ដផ្ទាល់ខ្លួនជិះច្រើនបំផុត?

១. ប្រទេសអ៊ីតាលី អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨៩%

២. សហរដ្ឋអាមេរិក អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨៨%

៣. ប្រទេសអាល្លឺម៉ង់ អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨៥%

៤. ប្រទេសបារាំង អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨៣%

៥. ប្រទេសកូរ៉េខាងត្បូង អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨៣%

៦. ប្រទេសម៉ាឡេស៊ី អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨២%

៧. ប្រទេសជប៉ុន អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨១%

៨. ប្រទេសលីបង់ អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៨១%

៩. ប្រទេសអេស្ប៉ាញ អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៧៦%

១០. ប្រទេសក្រិក អត្រាគ្រួសារមានរថយន្ដផ្ទាល់ខ្លួន ៧៦%

យោងតាមទិន្នន័យខាងលើ គេសង្កេតឃើញថា អត្រាគ្រួសារមាន រថយន្ដផ្ទាល់ខ្លួនជិះខ្ពស់ ភាគច្រើននៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក។ ដោយឡែក សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងទ្វីបអាហ្វ្រិក មានអត្រាប្រជាជន មានរថយន្ដជិះទាបជាងគេបំផុត ជាក់ស្ដែងប្រទេសវៀតណាម និងបង់ក្លាដេស អត្រាគ្រួសារត្រឹមតែ ២% ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ដែលមានលទ្ធភាព ប្រើប្រាស់រថយន្ដផ្ទាល់ខ្លួន។

ចំណែក ប្រទេសដែលមាន ចំនួនប្រជាជនច្រើនដូចជា ឥណ្ឌា និងចិនវិញ ប្រទេសចិន មានគ្រួសារ ១៧% ធៀបនឹងចំនួនប្រជាជន ដែលមានរថយន្ដផ្ទាល់ខ្លួន ចំណែកប្រទេសឥណ្ឌា អត្រានេះនៅទាបបំផុត ពោលគឺមានគ្រួសារត្រឹមតែ ៦% ប៉ុណ្ណោះធៀបនឹងចំនួន ប្រជាជនសរុប ដែលមានលទ្ធភាពមានរថយន្ដ។

 

ប្រភព៖ Pew Research Center