ក្រុមហ៊ុន Bjarke Ingels Group បានសហការជាមួយអង្គការ NASA និង ICON ដើម្បីបង្កើត Mars Dune Alpha ដែលជាមូលដ្ឋាន និងជម្រកសម្រាប់ក្រុមអ្នកស្រាវជ្រាវនៅលើភពអង្គារ។ គម្រោងសាងសង់នេះ អាចនឹងប្រើប្រាស់ម៉ាស៊ីនសាងសង់ផ្ទះដោយ 3D តែម្ដង ដែលអាចផ្តល់កន្លែងស្នាក់នៅរយៈពេលវែងដល់អវកាសយានិកក្នុងបេសកកម្មទៅភពព្រះអង្គារ។
លើសពីនេះ មូលដ្ឋានស្រាវជ្រាវនេះអាចនឹងមានទំហំ ១៧០០ ហ្វីតការ៉េ ដែលយកគំរូតាមរចនាសម្ពន្ធ័មជ្ឈមណ្ឌលអវកាសJohnson Space Center នៅ Houston រដ្ឋ Texas ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម ICONដែលទទួលបានពានរង្វាន់បោះពុម្ពសំណង់ 3D។
គម្រោងនេះគឺជាជំហានឈានទៅរកការយល់ដឹងអំពីការរស់នៅ និងអរិយធម៌នៅលើភពព្រះអង្គារ។ រចនាសម្ពន្ធ័នេះត្រូវបានរចនាឡើងដោយមាន បែងចែកផ្នែកផ្សេងៗពីគ្នា ដោយមានបន្ទប់សម្រាប់ក្រុមបុគ្គលិកឯកជនចំនួន ៤, ស្ថានីយ៍ការងារ, ស្ថានីយ៍វេជ្ជសាស្ត្រ, ស្ថានីយ៍លូតលាស់អាហារ និងកន្លែងរស់នៅរួមគ្នា។ កម្ពស់ពិដានត្រូវបានរចនាដោយមានឆ្នូតៗ បញ្ឈរ និងមានរាងកោងផត ដើម្បីកុំឱ្យមានសម្ពាធពីបរិយាកាសខាងក្រៅ។ លើសពីនេះ ដើម្បីកការរស់នៅរបស់អវកាសយានិកមានភាពធុញថប់ គម្រោងនេះក៏មានតំឡើងគ្រឿងសង្ហារឹមទំនើបៗ រួមជាមួយភ្លើងបំភ្លឺ,បំពងសម្លេង និងឧបករណ៍សីតុណ្ហភាពផងដែរ។
គួរបញ្ជាក់ថា គម្រោង Mars Dune Alpha នេះគឺជាផ្នែកមួយនៃកម្មវិធី Crew Health and Performance Exploration Analog (CHAPEA) របស់អង្គការណាសាដែលផ្តល់នូវការយល់ដឹងពាក់ព័ន្ធនឹងប្រព័ន្ធស្បៀងអាហារអវកាសរបស់ណាសា រួមជាមួយសុខភាពរាងកាយ, អាកប្បកិរិយា និងការវិភាគការផ្សេងៗ ដែលមានប្រយោជន៍សម្រាប់បេសកកម្មអវកាសនាពេលអនាគតទៀត។ ទិន្នន័យដែលទទួលបានពី CHAPEA នឹងត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារអវកាសដើម្បីវាយតម្លៃពីស្ថានភាពរស់នៅ និងសុខភាពរបស់ពួកគេ។