សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា បានបើក ដំណើរការសាង សង់ហើយ ដែលមានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យា បាលអ្នកជំងឺបានពី១៥០ ទៅ ២០០គ្រែ ហើយគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី ៤ទៅ ៥ឆ្នាំ។ ពិធី ក្រុងពាលី និងបញ្ចុះបឋមសិលាតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តី ចម្រើន បើកការដ្ឋាន សាងសង់ បានធ្វើឡើងនៅរសៀលថ្ងៃទី ៦ធ្នូ ក្រោមវត្តមាន ឯកឧត្ដមឃួង ស្រេងអភិ បាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ ដោយមានលោកវេជ្ជបណ្ឌិត ឈុន ឡាយ ជាតំណាងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ។
បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យ ពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាង ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។ លោកតំណាងមន្ទីរពេទ្យបញ្ជាក់ទៀតថា សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ សាងសង់មានកម្ពស់ ២៦ជាន់ ក្រោមដី ៣ជាន់និងអាចដាក់គ្រែ សំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ និងគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈ ពេលពី ៤ ទៅ ៥ឆ្នាំ ដែលជាពេទ្យឯកជនហើយបម្រើសេវាសុខភាពដូចពេទ្យរដ្ឋដែរ ដោយគិតទៅលើការជួយ សង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាតជា ចម្បង។
សូមបញ្ជាក់ថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្ក លក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន ក្នុងនោះគិតត្រឹមឆ្នាំ ២០២១នេះ នៅរាជធានីភ្នំពេញមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧, មន្ទីរពេទ្យបង្អែកចំនួន១, មន្ទីរ ពេទ្យថ្នាក់ស្រុកចំនួន៧, មណ្ឌលសុខភាពចំនួន៤៣, ប៉ុស្តិ៍សុខភាពចំនួន៧ដែលជាសេវាគ្រប់គ្រងដោយ រដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាល ឯកជនចំនួន ២៧៥៧ ទីតាំងបន្ថែមទៀត កំពុងផ្តល់សេវាពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ក្នុងដំណាក់កាលរីករាលដាល នៃជំងឺកូវីដ-១៩ អាជ្ញាធររាជធានី ភ្នំពេញដែលដឹកនាំដោយ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងប្រដាប់អាវុធ,មន្ត្រីរាជការ រួមនិងអង្គ ភាពជំនាញបានខិតខំប្រឹងប្រែង យ៉ាងពេញទំហឹងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជ ធានីភ្នំពេញ តាមរយៈការអនុវត្តន៍វិធានចម្បងៗរបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បី បម្រើ សុខុមាភាពរបស់ប្រជាពលរដ្ឋ។