ប្រវែងនៃផ្លូវរថភ្លើង របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ីជាប់លេខ១ មានផ្លូវរថភ្លើងវែងជាងគេ ខណៈកម្ពុជា ជាប់លេខ៦)


រថភ្លើង គឺជាមធ្យោយបាយ ធ្វើដំណើរសារធារណៈមួយប្រភេទ ដែលអាចដឹកជញ្ជូនអ្នកដំណើរ បានច្រើន នៅក្នុងតម្លៃទាប ល្អបំផុតសម្រាប់ប្រទេសមានប្រជាជន រស់នៅច្រើន និងងាយស្រួលសម្រាប់ ការដឹកជញ្ជូនទំនិញផងដែរ។ នៅតំបន់អាស៊ីអាគ្នេយ៍ យើងការអភិវឌ្ឍផ្លូវរថភ្លើង មិនដូចគ្នានោះទេ ដោយសារកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ទំហំផ្ទៃដី សេដ្ឋកិច្ចប្រទេស និងទំនោរនៃ ការធ្វើដំណើររបស់ប្រជាជន។ ដូចនេះ យើងនឹងមកស្គាល់ ប្រទេសដែលមានផ្លូវរថភ្លើង វែងបំផុតនៅអាស៊ីអាគ្នេយ៍។

១. ប្រទេសឥណ្ឌូនេស៊ី មានផ្លូវដែកសរុបប្រវែង ៨ ២៦០ គីឡូម៉ែត្រ

២. ប្រទេសមីយ៉ាន់ម៉ា មានផ្លូវដែកសរុបប្រវែង ៥ ០៣១ គីឡូម៉ែត្រ

៣. ប្រទេសថៃ មានផ្លូវដែកសរុបប្រវែង ៤ ៨៤៥ គីឡូម៉ែត្រ

៤. ប្រទេសម៉ាឡេស៊ី មានផ្លូវដែកសរុបប្រវែង ២ ៧៨៣ គីឡូម៉ែត្រ

៥. ប្រទេសវៀតណាម មានផ្លូវដែកសរុបប្រវែង ២ ៦០០ គីឡូម៉ែត្រ

៦. ប្រទេសកម្ពុជា មានផ្លូវដែកសរុបប្រវែង ៦៥០ គីឡូម៉ែត្រ

៧. ប្រទេសឡាវ មានផ្លូវដែកសរុបប្រវែង ៤២២ គីឡូម៉ែត្រ

៨. ប្រទេសសិង្ហបុរី មានផ្លូវដែកសរុបប្រវែង ២៦៦ គីឡូម៉ែត្រ

៩. ប្រទេសហ្វីលីពីន មានផ្លូវដែកសរុបប្រវែង ១៣០ គីឡូម៉ែត្រ

១០. ប្រទេសប្រ៊ុយណេ គ្មានផ្លូវរថភ្លើងទេ

យើងសង្កេតឃើញថា ការប្រើប្រាស់រថភ្លើង នៅអាស៊ីអាគ្នេយ៍មិនដូចគ្នាឡើយ ជាក់ស្ដែងឥណ្ឌូនេស៊ី មានផ្លូវដែកវែងជាងគេ ភាគច្រើននៅកោះស៊ូម៉ាត្រា និងកោះជ្វា ដោយសារតែប្រទេសនេះ មានប្រជាជនរស់នៅច្រើន ជាប្រទេសមានសេដ្ឋកិច្ច ធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងមានរថភ្លើងល្បឿនលឿន ពីរដ្ឋធានីហ្សាកាតា ទៅក្រុងបានឌុង ប្រវែង ៥៦៥ គីឡូម៉ែត្រ អាចបើកបានល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង។

ផ្ទុយទៅវិញ ហ្វីលីពីន ជាប្រទេសប្រជុំកោះដូចឥណ្ឌូនេស៊ី និងមានប្រជាជនច្រើន ប៉ុន្តែកត្តាភូមិសាស្ត្រ និងទំនោរការធ្វើដំណើរ នៅហ្វីលីពីនមិននិយមប្រើរថភ្លើងនោះទេ។ ចំណែកឯប្រទេសមីយ៉ាន់ម៉ា ថ្វីត្បិតតែមានរថភ្លើងច្រើនមែន ប៉ុន្តែរថភ្លើងនៅប្រទេសនេះ បានសាងសង់តាំងពីជំនាន់អាណានិគមអង់គ្លេស ចាប់ពីឆ្នាំ ១៨៧៧ ដូចនេះខ្សែរថភ្លើងចាស់ៗ និងអាចរត់បាននៅក្នុងល្បឿនត្រឹម ២៤ គីឡូម៉ែត្រ/ម៉ោង ប៉ុណ្ណោះ។

ប្រទេសដែលមានផ្លូវរថភ្លើងទំនើប និងមានប្រសិទ្ធភាពប្រើប្រាស់បំផុត គឺប្រទេសសិង្ហបុរី យើងក៏គ្មានអ្វីឆ្ងល់ដែរ ពីព្រោះប្រទេសនេះតូចនិងជាប្រទេសអ្នកមាន ដោយរថភ្លើងភាគច្រើន ប្រើប្រាស់ក្រោមហៅថា MRT ចំណែករថភ្លើងលើអាកាសចំនួន ៣ ខ្សែហៅថា LRT។ ប្រទេសដែលប្រើប្រាស់រថភ្លើង មានប្រសិទ្ធភាពបន្ទាប់គឺ ប្រទេសថៃ និងម៉ាឡេស៊ី ប្រទេសទាំងពីរនេះ មានរថភ្លើងក្រោមដី និងលើអាកាសនៅរាជធានីបាងកក និងកូឡាឡាំពួ ចំណែករថភ្លើងផ្ទាល់ដី ប្រើប្រាស់សម្រាប់ រត់ទៅតាមបណ្ដាខេត្ត និងរដ្ឋនីមួយៗ។

ចំពោះប្រទេសកម្ពុជា យើងមានរថភ្លើងតែ ២ ខ្សែប៉ុណ្ណោះ គឺភ្នំពេញ-ប៉ោយប៉ែត ប្រវែង ៣៨៦ គីឡូម៉ែត្រ និងភ្នំពេញ-ព្រះសីហនុ ប្រវែង ២៦៤ គីឡូម៉ែត្រ។ ចំណែកប្រទេសប្រ៊ុយណេ គ្មានផ្លូវរថភ្លើងនោះទេ ដោយសារតែប្រទេសនេះតូច មានប្រជាជនតិច និងជាប្រទេសអ្នកមាន ដូចនេះប្រជាជនមាន រថយន្ដផ្ទាល់ខ្លួនសឹងគ្រប់ផ្ទះ ជាមួយតម្លៃសាំងថោកបំផុត អាស៊ីអាគ្នេយ៍។

 

ប្រភព៖ Discover ASEAN