"កោះសូឡា" នៅប្រទេសចិន ជាកោះដែលគ្របដណ្តប់ដោយ ផ្ទាំងសូឡាច្រើនបំផុត អាចផលិតថាមពលបានដល់ជិត ២០ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ


ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ រោងចក្រថាមពល Guding នៅតំបន់ស្វយ័ត Rongshui Miao ទីក្រុង Liuzhou នៃប្រទេសចិន បានសាងសង់ស្ថានីយ៍ ថាមពលព្រះអាទិត្យ Photovoltaic ដែលមាន សមត្ថភាពផលិតថាមពលប្រចាំឆ្នាំ 18.9 លានគីឡូវ៉ាត់ម៉ោង ជុំវិញដីទំនេរ ជាមូលដ្ឋានថាមពលថ្មី "ការបំពេញបន្ថែម ដោយពន្លឺព្រះអាទិត្យ" ដើម្បីជួយដល់ ការរស់ឡើងវិញ នៅតាមជនបទ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិន នាថ្ងៃទី 18 ខែសីហា ឆ្នាំ 2022 ដែលបានចេញផ្សាយពីស្ថានីយ "កោះបន្ទះសូឡា" មួយកន្លែង ក្នុងប្រទេសចិន ជាមួយនឹងរូបភាព ដ៏គួរឱ្យទាក់ទាញមួយចំនួន។

តាមប្រភពដដែលបានបញ្ជាក់ថា បន្ទះស្រូប ថាមពលពន្លឺព្រះអាទិត្យនេះ ត្រូវបានសាងសង់នៅលើដីទំនេរ គ្របដណ្តប់លើកោះទាំងមូលតែម្តង ជុំវិញដោយស្ថានីយ៍វារីអគ្គិសនី នៅក្នុងភូមិ Guding នៃខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។

ការសាងសង់នេះ គឺប្រើប្រាស់ដី និងធនធានព្រះអាទិត្យទាំងស្រុង ដើម្បីបង្កើតថាមពលអគ្គិសនី ដោយសារនៅតំបន់នោះ មានដីទំនេរច្រើន និងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ជះមកកាន់ផ្ទាំងសូឡាទាំងនេះ អាចបង្កើតថាមពល បានយ៉ាងល្អឥតខ្ចោះ ជាពិសេសក៏ជាយុទ្ធសាស្រ្តល្អមួយ សម្រាប់ផ្តល់ថាមពលអគ្គិសនី គ្រប់គ្រាន់ដល់ទីជនបទ នៅជុំវិញនោះផងដែរ។