នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីដល់ សំណើគម្រោងវិនិយោគចំនួន ៨ ក្រុមហ៊ុន ដែលរួមមាន ការសាងសង់អាជីវកម្មមន្ទីរពេទ្យ អភិវឌ្ឍន៍តំបន់ទេសចណ៍ រោងចក្រកែច្នៃម្ហូបអាហារ រោងចក្របង្គុំអគ្គិសនី រោងចក្រសម្លៀកបំពាក់ និងស្បែកជើង ជាច្រើនប្រភេទទៀត ដែលសរុបជាទឹកប្រាក់ ៨៩ លានដុល្លារ និងអាចបង្កើតការងារ បានជាង ៥.៤០០ កន្លែងផងដែរ។
១. ក្រុមហ៊ុន Orienda International Hospital Co., Ltd គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១១៧ គ្រែ មានទីតាំងស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ២១ លានដុល្លារ និងអាចបង្កើតការងារបាន ១៧៨ កន្លែង។
២. ក្រុមហ៊ុន New World Heart & Vascular Hospital Co., Ltd គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូង និងសរសៃឈាម ចំនួន ៣០០ គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ២០ លានដុល្លារ និងអាចបង្កើតការងារបាន ៣៤៨ កន្លែង។
៣. ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧ លានដុល្លារ និងអាចបង្កើតការងារបាន ១០៥ កន្លែង។
៤. ក្រុមហ៊ុន Global Pass Biotechnology Co., Ltd គម្រោងបង្កើត រោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារ និងអាចបង្កើតការងារ បានចំនួន ១៣២ កន្លែង។
៥. ក្រុមហ៊ុន Yura Harness (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក មានទីតាំងវិនិយោគនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៨ លានដុល្លារ និងអាចបង្កើតការងារបាន ៥១៤ កន្លែង។
៦. ក្រុមហ៊ុន Rise Steady Footwear Material (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំង ស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦,៨ លានដុល្លារ និងបង្កើតការងារ ៥៤៨ កន្លែង។
៧. ក្រុមហ៊ុន TWHQ Garments Co., Ltd គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង ស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារ និងបង្កើតការងារ ១.៩៥៨ កន្លែង។
៨. ក្រុមហ៊ុន Cobest (Cambodia) First Garment Co., Ltd គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៦៥០ កន្លែង។