កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទោនេះ សហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន ឬហៅកាត់ថា (AFTEX) បានបើកកិច្ចប្រជុំ ក្រុមប្រឹក្សាលើកទី ៤៨ និងសម័យប្រជុំពេញអង្គ លើកទី ៤៦ នៅទីក្រុងហូជីមិញ។ ក្នុងកិច្ចប្រជុំនេះ លោក Vu Duc Giang ប្រធានសមាគម វាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) និង ប្រធាន AFTEX សម្រាប់អាណត្តិឆ្នាំ 2021-2022 បានលើកថា ដើម្បីដោះស្រាយ បញ្ហាប្រឈមមុខនានា របស់បណ្ដាប្រទេសជា សមាជិនអាស៊ាន នៅក្នុងទីផ្សារពិភពលោក ក្រុមអាជីវកម្មនៃប្រទេសសមាជិក AFTEX គួរតែបន្តបង្កើតបណ្តាញព័ត៌មាន ដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ទៅវិញទៅមក ឱ្យកាន់តែរឹងមាំ និងផ្តល់ជំនួយទៅវិញទៅមក ដើម្បីឈានទៅរក ភាពខ្លាំងរបស់ប្រទេសនីមួយៗ បន្ថែមទៀត។
តាមរយៈការលើកឡើងនេះ មានន័យថា នាពេលខាងមុខ បណ្ដាប្រទេសជាសមាជិក នឹងត្រូវសម្របសម្រួល ដើម្បីបង្កើតខ្សែសង្វាក់ តម្បាញ ការជ្រលក់ពណ៌ និងដេរភ្ជាប់ និងចែករំលែកបទពិសោធន៍ ក្នុងចំណោមអាជីវកម្មរបស់ពួកគេ ដើម្បីពង្រីកទីផ្សារវាយនភណ្ឌ និងកាត់ដេរនៅក្នុង ប្លុក AFTEX និងជួយក្រុមហ៊ុន អភិវឌ្ឍប្រកបដោយចីរភាព និងទទួលយក ការអនុវត្តបៃតងជាដើម។ តំណាងសមាគមសមាជិក AFTEX រូបនេះ បានបន្ថែមទៀតថា ផលប៉ះពាល់នៃ ការផ្ទុះជំងឺរាតត្បាត និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បាននឹងកំពុងផ្លាស់ប្តូរ និន្នាការអ្នកប្រើប្រាស់ និងតម្រូវការ ខណៈពេលដែល ការបង្កើនថ្លៃដឹកជញ្ជូន និងតម្លៃប្រេងឥន្ធនៈ។ កត្តាទាំងនេះក៏កំពុង លើកទឹកចិត្តដល់អ្នកប្រើប្រាស់ និងអ្នកផលិតការផ្លាស់ប្តូរពី សំលៀកបំពាក់តម្លៃទាប “Fast Fashion” ទៅជា សំលៀកបំពាក់ប្រកបដោយ និរន្តរភាព “Sustainable Fashion” ផងដែរ។
បន្ថែមពីនេះ តំណាងអ្នកចូលរួម បានផ្តល់អនុសាសន៍ កិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ នៃបណ្ដាប្រទេសអាស៊ានទាំងនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នេះ លោក Giang បានប្រគល់តំណែងជា ប្រធានបន្ដវេននៃ AFTEX សម្រាប់ឆ្នាំ 2023 - 2024 ដល់ លោក Tan Kim Teck Albert ប្រធានសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញ ប្រចាំប្រទេសកម្ពុជា ផងដែរ។