អាស៊ីមានបណ្ដាញផ្លូវរថភ្លើងវែងបំផុត នៅលើពិភពលោក


រថភ្លើងជាមធ្យោបាយធ្វើដំណើរ ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ ប្រទេសដែលមានប្រជាជនច្រើន ប្រទេសមានផ្ទៃដីធំ និងការដឹកជញ្ជូនទំនិញច្រើនផ្លូវឆ្ងាយ បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក។ បច្ចុប្បន្ន ការអភិវឌ្ឍផ្លូវដែក ត្រូវបានរីកសាយយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី ដែលមិនត្រឹមតែសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងជាប្រព័ន្ធសម្រាប់ ដឹកជញ្ជូនទំនិញ ឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយទៀត ក្នុងក្របខណ្ឌអភិវឌ្ឍន៍រួមទៀតផង។

ខាងក្រោមនេះ គឺជាប្រទេសដែលមាន ផ្លូវរថភ្លើងវែងបំផុតនៅអាស៊ី៖

១. ប្រទេសចិន មានផ្លូវរថភ្លើងប្រវែង ១៥៩ ០០០ គីឡូម៉ែត្រ

២. ប្រទេសឥណ្ឌា មានផ្លូវរថភ្លើងប្រវែង ៦៨ ៥៨៤ គីឡូម៉ែត្រ

៣. ប្រទេសជប៉ុន មានផ្លូវរថភ្លើងប្រវែង ២៧ ៣១១ គីឡូម៉ែត្រ

៤. ប្រទេសអ៊ីរ៉ង់ មានផ្លូវរថភ្លើងប្រវែង ១៦ ៩៩៨ គីឡូម៉ែត្រ

៥. ប្រទេសកាហ្គាកស្ថាន មានផ្លូវរថភ្លើងប្រវែង ១៥ ៥៣០ គីឡូម៉ែត្រ

៦. ប្រទេសឥណ្ឌូនេស៊ី មានផ្លូវរថភ្លើងប្រវែង ៨ ២៦០ គីឡូម៉ែត្រ

៧. ប្រទេសប៉ាគីស្ថាន មានផ្លូវរថភ្លើងប្រវែង ៧ ៧៩១ គីឡូម៉ែត្រ

៨. ប្រទេសកូរ៉េខាងជើង មានផ្លូវរថភ្លើងប្រវែង ៥ ៧៣៥ គីឡូម៉ែត្រ

៩. ប្រទេសអារ៉ាប៊ី សាអ៊ូឌីត មានផ្លូវរថភ្លើងប្រវែង ៥ ៥៩០ គីឡូម៉ែត្រ

១០. ប្រទេសទួកមីនីស្ថាន មានផ្លូវរថភ្លើងប្រវែង ៥ ០៨០ គីឡូម៉ែត្រ

នៅក្នុងពិភពលោក យើងសង្កេតឃើញថា ប្រទេសចិន មានការអភិវឌ្ឍផ្លូវដែកច្រើនបំផុត ក្នុងសតវត្សទី២១ ដោយបណ្ដាញផ្លូវរថភ្លើងប្រទេសចិន មានទាំងរថភ្លើងឆ្លងខេត្ត រថភ្លើងល្បឿនលឿន រថភ្លើងប្រើប្រាស់ក្នុងទីក្រុង រថភ្លើងអន្តរជាតិ តភ្ជាប់ជាមួយប្រទេសជិតខាង និងម៉ៅការសាងសង់ផ្លូវរថភ្លើងនៅក្រៅប្រទេស ជុំវិញពិភពលោក។ ការសាងសង់ផ្លូវរថភ្លើង ពីប្រទេសចិន មានផ្សារភ្ជាប់ទៅនឹង យុទ្ធសាស្ត្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលតភ្ជាប់ផ្លូវសូត្រពាណិជ្ជកម្ម ក្នុងតំបន់ និងពិភពលោកទាំងមូល។

ដោយឡែក នៅតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ដែលមានផ្លូវដែកវែងជាងគេបំផុត ដោយភាគច្រើនត្រូវបាន អភិវឌ្ឍន៍នៅកោះជ្វា និងកោះស៊ូម៉ាត្រា ដោយសារតែកោះទាំង ២ មានប្រជាជនរស់នៅច្រើន មានទីក្រុងធំៗ និងមានសេដ្ឋកិច្ចធំផងដែរ។ ផ្លូវរថភ្លើង នៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានអភិវឌ្ឍន៍សម្រាប់ ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព ហើយកាលពីឆ្នាំ២០២៣ ឥណ្ឌូនេស៊ី មានរថភ្លើងល្បឿនលឿនដំបូងបង្អស់ តភ្ជាប់ពីរដ្ឋធានីហ្សាកាតា ទៅកាន់ក្រុងបាឌុង មានប្រវែង ១៤២ គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់ សាងសង់ជាង ៧,៣ ពាន់លានដុល្លារ ក្រោមកម្ចីឥណទាន ៧៥% ពីប្រទេសចិន។

 

ប្រភព៖ seasia.stats