កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥,៣៧ លាននាក់ ក្នុងរយៈពេល ១០ ខែ


រយៈពេល ១០ ខែដើមឆ្នាំ២០២៤ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុប ៥,៣៧ លាននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរជនជាតិ មានចំនួនច្រើនបំផុត រហូតដល់ជិត ៧០ ម៉ឺននាក់ ដែលកើនឡើង ៥២% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តាមពីក្រោយដោយ ភ្ញៀវទេសចរថៃ និងវៀតណាម។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កំណើនឡើងនៃភ្ញៀវទេសចរចិន ជាកម្លាំងចលករធំ មិនត្រឹមតែការអភិវឌ្ឍ ឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសវិនិយោគលើ វិស័យផ្សេងៗទៀត ដែលបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។ វិស័យទេសចរណ៍ គឺជាសសរស្ដមមួយ ក្នុងចំណោមសសរស្ដមទាំង ៤ នៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កសិកម្ម ទេសចរណ៍ សំណង់និងអចលនទ្រព្យ។ សម្រាប់ការត្រលប់កំណើន ឡើងវិញនៃភ្ញៀវទេសចរចិន និងភ្ញៀវអឺរ៉ុប បានបង្ហាញនូវអត្រាកើនឡើងវិញ នៃការធ្វើដំណើរតាមផ្លូវអាកាស ខណៈដែលភ្ញៀវទេសចរថៃ និងវៀតណាម ភាគច្រើនធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិ។

យោងតាមរបាយការណ៍ពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា រយៈពេល ១០ ខែកន្លងមកនេះ អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជា បានកត់ត្រានូវចំនួន អ្នកដំណើរឆ្លងកាត់ប្រមាណ ៤,៧ លាននាក់ ដែលកើនឡើង ២១% ដោយអាកាសមមាញឹក ខ្លាំងជាងគេ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS)។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៥,៤៥ លាននាក់ ដែលបានបង្កើតជាចំណូល ចូលសេដ្ឋកិច្ចជាំតិប្រមាណ ៣,០៨ ពាន់លានដុល្លារ បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

 

ប្រភព៖ Xinhua