ក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ គឺជាការវាយតម្លៃលំដាប់គុណភាព ស្ដង់ដារអន្តរជាតិ និងទទួលពានរង្វាន់ ដើម្បីបង្ហាញពីឧត្តមភាព ប្រកបដោយវិជ្ជាជីវៈ និងសេវាកម្មឈានមុខ របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ លើពិភពលោក ដែលផ្ដល់ជូនដល់អ្នកដំណើរ ទទួលយកនូវបទពិសោធន៍ហោះហើរ ដ៏ល្អឥតខ្ចោះ រាប់ចាប់ពី ការចាប់ផ្ដើមធ្វើដំណើរ Onboard ពីអាកាសយានដ្ឋាន ផាសុកភាពលើយន្ដហោះ ជំនាញនៃអ្នកបើកយន្ដហោះ (Pilot) សេវាកម្មធ្វើដំណើររបស់ Cabin Crew ភាពទៀតពេលវេលាធ្វើដំណើរ និងម្ហូបអាហារលើយន្ដហោះជាដើម។
ខាងក្រោមនេះគឺជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ នៅអាស៊ី ដែលវាយតម្លៃពី Skytrax៖
១. ក្រុមហ៊ុនអាកាសចរណ៍ ANA All Nippon Airways
២. ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines
៣. ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways
៤. ក្រុមហ៊ុនអាកាសចរណ៍ EVA Air
៥. ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia
៦. ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines
៧. ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines
៨. ក្រុមហ៊ុនអាកាសចរណ៍ Korean Air
៩. ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways
១០. ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines
ការស្រាវជ្រាវវាយតម្លៃ និងផ្ដល់ពានរង្វាន់ដល់ ក្រុមហ៊ុនអាកាសចរណ៍ បានផ្ដល់អត្ថប្រយោជន៍ និងចំណេះដឹងដល់អ្នកដំណើរផ្លូវអាកាសជាច្រើន ដូចជា៖ សុវត្ថិភាពនៃការធ្វើដំណើរ, បទពិសោធន៍ធ្វើដំណើរ មុននឹងសម្រេចិត្តធ្វើដំណើរ ជាមួយក្រុមហ៊ុនអាកាសចរណ៍នោះ ម្ដងហើយម្ដងទៀត, បង្ហាញពីគុណភាពសេវាកម្មទូទៅ, បង្ហាញពីកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីអ្នកដំណើរសម្រេចចិត្តមុននឹងកក់ការហោះហើរ។
សូមបញ្ជាក់ផងដែរថា ស្ថាប័ន Skytrax បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ មានមូលដ្ឋាននៅចក្រអង់គ្លេស មានជំនាញខ្ពស់លើវិស័យអាកាសចរណ៍ ដែលធ្វើការស្រាវជ្រាវ ស្ទង់មតិពី អ្នកធ្វើដំណើរផ្លូវអាកាស ដើម្បីវាយតម្លៃស្ដង់ដារ និងផ្ដល់ពានរង្វាន់ដល់ក្រុមហ៊ុនអាកាសចរណ៍ World Airline Awards ទៅតាមផ្នែកពិសេសនីមួយ (category) ប្រចាំឆ្នាំផងដែរ។
ប្រភព៖ Skytrax