ពហុកីឡដ្ឋាន King Salman International Stadium ត្រៀមនឹងសាងសង់នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត នៅឆ្នាំ២០២៥ រៀបចំធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០៣៤ និងព្រឹត្តិការណ៍អន្តរជាតិ ជាច្រើនទៀត ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់ ៩២ ០០០ នាក់។
ពហុកីឡដ្ឋាននេះ ត្រូវបានយកឈ្មោះតាម ព្រះមហាក្សត្រ King Salman មានទីតាំងស្ថិត នៅក្បែរនឹងឧទ្យាន King Abdulaziz Park និងតភ្ជាប់ពីតំបន់កណ្ដាលក្រុងរីយ៉ាដ ដោយរថភ្លើង Riyadh Metro Station ប្រើប្រាស់ជាពហុកីឡដ្ឋានពហុបំណង សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ដូចជា World Cup និង Olympic ព្រមទាំងព្រឹត្តិការណ៍ធំៗដូចជា Saudi Vision 2030 ការរៀបចំពិពណ៌អន្តរជាតិ និងជាទីស្នាក់ការកណ្ដាលនៃ ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត ផងដែរ។
គម្រោងនេះត្រូវបាន រចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យករ Populous ដោយនឹងចាប់ផ្ដើម សាងសង់នៅដើមឆ្នាំ ២០២៥ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ ឆ្នាំ២០២៩ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ស្ដាតធំ ឬទីលានបាល់ទាត់ ទីលានទស្សនា អាងហែលទឹកកម្រិតអូឡាំពិក ចំណែកសាលខាងក្នុង មានដូចជា ទីលានបាល់ទះ បាល់បោះ ប៉េងប៉ុង និងផ្លូវរត់ចម្ងាយប្រវែង ៩ គីឡូម៉ែត្រ។
ចំពោះទីលានអ្នកទស្សនា ពហុកីឡដ្ឋាន King Salman International Stadium មានសមត្ថភាព ផ្ទុកអ្នកទស្សនាដល់ ៩២ ០០០ នាក់ ដោយក្នុងនោះ នឹងមាន Royal Box សម្រាប់ព្រះមហាក្សត្រ ចំនួន ១២០ កៅអី, ទីតាំងអង្គុយ VVIP ចំនួន ៣០០ កៅអី, និងទីតាំងអង្គុយ VIP ចំនួន ២ ២០០ កៅអី។
ប្រភព៖ Populous