ភាសា មានគេប្រើប្រាស់ ឬចេះនិយាយច្រើនបំផុត លើពិភពលោក បានបង្ហាញអំពីនិន្នាការសេដ្ឋកិច្ច ចំនួនប្រជាជនឬជនជាតិ មានច្រើនបំផុត ប្រវត្តិសាស្ត្រនៃអាណានិគម និងប្រទេសមានឥទ្ធិពល លើពិភពលោកផងដែរ។ ជាឧទាហរណ៍ ភាសាអង់គ្លេស ត្រូវបានជ្រើសរើសជាភាសាសកល ដោយសារកត្តា៖ ប្រវត្តិសាស្ត្រអាណានិគមអង់គ្លេស និងពង្រីកដែនដីទៅកាន់សហរដ្ឋអាមេរិក, សហរដ្ឋអាមេរិក ឈានមុខលើបច្ចេកវិទ្យា បណ្ដាញអ៊ីនធើណេត វិជ្ជសាស្ត្រ និងមានការអភិវឌ្ឍពាក្យប្រើប្រាស់ជាភាសាអង់គ្លេស, ការសាយភាយនៃសិល្បៈវប្បធម៌, គុណភាពអប់រំខ្ពស់ ដែលគេត្រូវបន្ដសិក្សានៅប្រទេសលោកខាងលិច, ការបង្កើតអង្គការសហប្រជាជាតិ ដែលដឹកនាំដោយប្រទេសលោកខាងលិច, និងការជ្រើសរើសភាសាអង់គ្លេស គឺជាភាសាផ្លូវការសម្រាប់ វិស័យអាកាសចរណ៍ផងដែរ។
ខាងក្រោមនេះ គឺជាភាសាដែលគេនិយាយច្រើនបំផុត លើពិភពលោក ក្នុងឆ្នាំ២០២៤៖
• ភាសាអង់គ្លេស មានអ្នកប្រើប្រាស់ ១ ៥០០ លាននាក់
• ភាសាចិនកុកងឺ មានអ្នកប្រើប្រាស់ ១ ២០០ លាននាក់
• ភាសាហិនឌី មានអ្នកប្រើប្រាស់ ៦០៩,៥ លាននាក់
• ភាសាអេស្ប៉ាញ មានអ្នកប្រើប្រាស់ ៥៥៩,១ លាននាក់
• ភាសាបារាំង មានអ្នកប្រើប្រាស់ ៣០៩,៨ លាននាក់
• ភាសាអារ៉ាប់ មានអ្នកប្រើប្រាស់ ២៧៤ លាននាក់
• ភាសាបង់កាលី មានអ្នកប្រើប្រាស់ ២៧២,៨ លាននាក់
• ភាសាព័រទុយហ្គាល់ មានអ្នកប្រើប្រាស់ ២៦៣,៦ លាននាក់
• ភាសារុស្ស៊ី មានអ្នកប្រើប្រាស់ ២៥៥ លាននាក់
• ភាសា Urdu មានអ្នកប្រើប្រាស់ ២៣១,៧ លាននាក់
• ភាសាឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់ ១៩៩,១ លាននាក់
• ភាសាអាល្លឺម៉ង់ មានអ្នកប្រើប្រាស់ ១៣៣,២ លាននាក់
ដូចបានរៀបរាប់ខាងលើ ភាសាអង់គ្លេស មានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត ដោយសារតែជាភាសាសកល និងជាភាសាមានឥទ្ធិពល ត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក។ ចំណែកភាសាចិនកុកងឺ គឺជាភាសាផ្លូវការ របស់ប្រទេសចិន និងកោះតៃវ៉ាន់ គឺជាជនជាតិដែលមានចំនួនច្រើនជាងគេបង្អស់ នៅលើពិភពលោក។ ដូចគ្នាដែរ ភាសាហិនឌី ត្រូវបានគេប្រើប្រាស់ច្រើន នៅប្រទេសឥណ្ឌា ចំណែកភាសាបង់កាលី ត្រូវបានប្រើប្រាស់ នៅភាគខាងត្បូងប្រទេសឥណ្ឌា និងបង់ក្លាដេស។
ចំណែកភាសាអេស្ប៉ាញ ភាសាបារាំង ភាសាព័រទុយហ្គាល់ ភាសារុស្ស៊ី និងភាសាអាល្លឺម៉ង់ ស្ថិតក្នុងចំណោមភាសា ដែលគេចេះនិយាយច្រើនបំផុត ជាមរតកបន្សល់ពី សម័យអាណានិគម និងការសាយភាយ ប្រជាជនទៅក្រៅប្រទេស ជាឧទាហរណ៍ ភាសាអេស្ប៉ាញ គឺជាផ្លូវការ នៅប្រទេសអាមេរិកខាងត្បូង រួមមាន អាសង់ទីន ម៉ិចស៊ិចកូ កូឡុំប៊ីយ៉ា, គុយបា, ប៉េរ៊ូ -ល-។ ភាសាបារាំង ក៏ជាភាសាផ្លូវការនៅប្រទេស ជាច្រើនជុំវិញពិភពលោក ដូចជាប្រទេស Congo ប្រទេសស្វីស ប៊ែលហ្សិក កាណាដា លុចសំបួរ ម៉ូណាកូ កាម៉ារូន -ល-។
ភាសាព័រទុយហ្គាល់ ត្រូវបានប្រើប្រាស់ផ្លូវការ នៅក្នុងប្រទេសប្រេស៊ីល ប្រទេសអង់ហ្គាឡូ ប្រទេស Cape Verde -ល-។ ភាសាអាល្លឺម៉ង់ ប្រើប្រាស់នៅទ្វីបអឺរ៉ុប ចំនួន ៦ ប្រទេសជាផ្លូវការ រួមមាន ប្រទេសអូទ្រីស ស្វីស ប៊ែលហ្សិក លុចសំបួរ លុចស្តេនី និងប្រទេសអាល្លឺម៉ង់។ ចំណែក ភាសារុស្ស៊ី ត្រូវបានប្រើប្រាស់ជាច្រើនប្រទេស នៅក្នុងអតីតប្រទេសសម្ព័ន្ធសហភាពសូវៀត មាននៅអាស៊ីកណ្តាល អឺរ៉ុបខាងកើត និងប្រទេសរុស្ស៊ី។ ដោយឡែក ភាសាអារ៉ាប់ មានឥទ្ធិពលខ្លាំង នៅប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា និងប្រទេសកាន់សាសនាអ៊ីស្លាម។
ប្រភព៖ Voronoi