ក្នុងឆ្នាំ២០២៤ គេសង្កេតឃើញថាយន្ដហោះ មានជើងហោះហើរច្រើនជាងមុន និងមានអ្នកដំណើរពេញៗជាងមុន ហើយការហោះហើរ មានជើងយន្ដហោះមមារញឹកបំផុត និងមានអ្នកធ្វើដំណើរច្រើនបំផុត សុទ្ធសឹងតែនៅតំបន់អាស៊ី។
យោងតាមរបាយការណ៍ Global Airlines Schedule Data ពីក្រុមហ៊ុន OAG បង្ហាញថា ជើងហោះហើរអន្តរជាតិ មានអ្នកដំណើរច្រើនបំផុត គឺការហោះហើរយៈពេល ១០៥ នាទី មានអ្នកដំណើរជិត ៧ លាននាក់ រវាងទីក្រុងហុងហុង និងតៃប៉ិ ដែលកើនឡើង ចំនួនអ្នកដំណើរ ៤៨% ធៀបទៅនឹងឆ្នាំ២០២៣។
ខាងក្រោមនេះ គឺជាជើងហោះហើរ ទទួលបានអ្នកដំណើរច្រើនបំផុតទាំង ១០ ជុំវិញពិភពលោក៖
១. ជើងហោះហើរ ហុងកុង - តៃប៉ិ មានអ្នកដំណើរ ៦,៧៨ លាននាក់
២. ជើងហោះហើរ Cairo – Jeddah មានអ្នកដំណើរ ៥,៤៦ លាននាក់
៣. ជើ់ងហោះហើរ សេអ៊ូល - តូក្យូ មានអ្នកដំណើរ ៥,៤១ លាននាក់
៤. ជើងហោះហើរ កូឡាឡាំពួ - សិង្ហបុរី មានអ្នកដំណើរ ៥,៣៨ លាននាក់
៥. ជើងហោះហើរ សេអ៊ូល - អូសាកា មានអ្នកដំណើរ ៤,៩៨ លាននាក់
៦. ជើងហោះហើរ ឌូបៃ - រីយ៉ាដ មានអ្នកដំណើរ ៤,៣ លាននាក់
៧. ជើងហោះហើរ បាងកក - ហុងកុង មានអ្នកដំណើរ ៤,២ លាននាក់
៨. ជើងហោះហើរ ហ្សាកាតា - សិង្ហបុរី មានអ្នកដំណើរ ៤ លាននាក់
៩. ជើងហោះហើរ បាងកក - សិង្ហបុរី មានអ្នកដំណើរ ៤ លាននាក់
១០. ជើងហោះហើរ ញ៉ូវយ៉ក JFK - ឡុងដ៏ Heathrow មានអ្នកដំណើរ ៤ លាននាក់
យើងសង្កេតឃើញថា អាកាសយានដ្ឋានសិង្ហបុរី Changi ទទួលបានអ្នកដំណើរអន្តរជាតិច្រើន និងជើងហោះហើរមមាញឹកបំផុតមួយ នៅលើពិភពលោក។ ដោយឡែក ចំពោះជើងហោះហើរក្នុងស្រុកវិញ នៅក្នុងឆ្នាំ២០២៤ ការហោះហើរ រវាងទីក្រុងសេអ៊ូល និងកោះចេជូ ប្រទេសកូរ៉េខាងត្បូង ស្ថិតនៅលំដាប់កំពូលបង្អស់ ដែលទទួលបានអ្នកដំណើរប្រមាណ ១៤,២ លាននាក់ ឬប្រហែល ៣៩ ០០០ កៅអី ក្នុងមួយថ្ងៃ។
ម្យ៉ាងទៀត អាកាសអាកាសយានដ្ឋាន ហោះហើរក្នុងស្រុកមមាញឹកបំផុតលើលោក គឺស្ថិតនៅប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន វៀតណាម និងឥណ្ឌា ដែលសុទ្ធសឹងជាប្រទេស មានប្រជាជនច្រើន ឬប្រទេសផ្ទៃដីធំ ដែលការហោះហើរជាមធ្យោបាយ ធ្វើដំណើរយ៉ាងសំខាន់។
ប្រភព៖ CNN