របាយការណ៍ពីអង្គការសហប្រជាជាតិ (United Nation) បានបង្ហាញថាចំនួនមនុស្សជាតិ លើពិភពលោក បានឡើងដល់ ៨ ១៦១ លាននាក់ នៅត្រឹមឆ្នាំ២០២៤ មានអត្រាកើនឡើង ៦% ធៀបទៅនឹងមួយទសវត្សមុន ដោយប្រជាជនប្រទេសឥណ្ឌា បានឡើងមកឈរ នៅស្ថិតលំដាប់ទី១ មានចំនួនសរុប ១,៤៥ ពាន់លាននាក់ លើសប្រជាជនចិន ដែលមានត្រឹម ១,៤២ លាននាក់។ តាមការព្យាករណ៍ពី World Population Review បង្ហាញថា ឥណ្ឌា នឹងក្លាយទៅជាប្រទេសមានចំនួនប្រជាជន ច្រើនលើសលុប នៅត្រឹមឆ្នាំ២០៣០។
ខាងក្រោមនេះ គឺជាប្រទេសមានចំនួនប្រជាជន ច្រើនបំផុត ក្នុងឆ្នាំ២០២៤៖
១. ប្រទេសឥណ្ឌា មានប្រជាជន ១ ៤៥០ ៩៤០ ០០០ នាក់ ដង់ស៊ីតេ ៤៨៨ នាក់/គីឡូម៉ែត្រការ៉េ
២. ប្រទេសចិន មានប្រជាជន ១ ៤១៩ ៣២០ ០០០ នាក់ ដង់ស៊ីតេ ១៥១ នាក់/គីឡូម៉ែត្រការ៉េ
៣. សហរដ្ឋអាមេរិក មានប្រជាជន ៣៤៥ ៤២៧ ០០០ នាក់ ដង់ស៊ីតេ ៣៨ នាក់/គីឡូម៉ែត្រការ៉េ
៤. ប្រទេសឥណ្ឌូនេស៊ី មានប្រជាជន ២៨៣ ៤៨៨ ០០០ នាក់ ដង់ស៊ីតេ ១៥១ នាក់/គីឡូម៉ែត្រការ៉េ
៥. ប្រទេសប៉ាគីស្ថាន មានប្រជាជន ២៥១ ២៦៩ ០០០ នាក់ ដង់ស៊ីតេ ៣២៦ នាក់/គីឡូម៉ែត្រការ៉េ
៦. ប្រទេសនីហ្សេរីយ៉ា មានប្រជាជន ២៣២ ៦៧៩ ០០០ នាក់ ដង់ស៊ីតេ ២៥៥ នាក់/គីឡូម៉ែត្រការ៉េ
៧. ប្រទេសប្រេស៊ីល មានប្រជាជន ២១១ ១៤១ ០០០ នាក់ ដង់ស៊ីតេ ២៥ នាក់/គីឡូម៉ែត្រការ៉េ
៨. ប្រទេសបង់ក្លាដេស មានប្រជាជន ១៧៣ ៥៦២ ០០០ នាក់ ដង់ស៊ីតេ ១៣៣៣ នាក់/គីឡូម៉ែត្រការ៉េ
៩. ប្រទេសរុស្ស៊ី មានប្រជាជន ១៤៤ ៨២០ ០០០ នាក់ ដង់ស៊ីតេ ៩ ក្នុងមួយគីឡូម៉ែត្រការ៉េ
១០. ប្រទេសអេត្យូពី មានប្រជាជន ១៣២ ០៦០ ០០០ នាក់ ដង់ស៊ីតេ ១១៧ ក្នុងមួយគីឡូម៉ែត្រការ៉េ
តាមទិន្នន័យព្យាករណ៍របស់ អង្គការសហប្រជាជាតិ ប្រជាជនឥណ្ឌា នឹងមានរហូតដល់ ១៨% នៃចំនួនប្រជាជនពិភពលោក ត្រឹមឆ្នាំ២០២៥ ជាមួយអត្រាកំណើតខ្ពស់។ ចំណែកប្រទេសចិន ដែលធ្លាប់មានប្រជាជនសរុប ១,៥ ពាន់លាននាក់ បានធ្លាក់មកត្រឹម ១,៤២ ពាន់លាននាក់ ដោយសារតែ គោលនយោបាយគ្រួសារមួយ-កូនមួយ (One-child policy) ចន្លោះពីឆ្នាំ ១៩៨០-២០១៥។
ដោយឡែក សហរដ្ឋអាមេរិក អត្រាកំណើនប្រជាជនដល់ ៣៤០ លាននាក់ក្នុងឆ្នាំ២០២៤ កើតចេញពីអន្តោប្រវេសន៍ ច្រើនជាងអត្រាកំណើត។ ចំណែកឥណ្ឌូនេស៊ី និងប៉ាគីស្ថាន ត្រូវបានចាត់ទុកជាប្រទេស មានអត្រាចំនួនប្រជាជនលឿនបំផុត ជាពិសេសអត្រាកំណើតខ្ពស់ និងមានធនធានយុវជនច្រើន ដែលនឹងរួមចំណែកដល់កម្លាំងពលកម្មអភិវឌ្ឍប្រទេស។ ចុងក្រោយ គឺប្រទេសនីហ្សេរីយ៉ា ជាប្រទេសមានចំនួនប្រជាជន ច្រើនបំផុតនៅទ្វីបអាហ្វ្រិក។
ប្រភព៖ World population review