នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ២ ដែលមានបំណងវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដែលសរុបជាទឹកប្រាក់ ៦.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៦៤ កន្លែង។
១. ក្រុមហ៊ុន Jian Yuan Tong Garment Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ D12 ស្ថិតនៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៦៤ កន្លែង។
២. ក្រុមហ៊ុន Polymer Plastic Products (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោកប្រមាណ ៣.៩ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០០ កន្លែង។