អំឡុងពេលនេះ ប្រទេសជប៉ុននៅតែបិទព្រំដែន មិនទាន់អាចស្វាគមន៍ភ្ញៀវទេសចរ ទៅកាន់ប្រទេស របស់ពួកគេនៅឡើយទេ។ ក្រៅពីនេះប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានប្រទេសវៀតណាម និងតៃវ៉ាន់ក៏ មិនទាន់បើកព្រំដែនដែរ។ វាជាផលប៉ះពាល់មួយដ៏ធំ ចំពោះជំនួញជាច្រើនដែលត្រូវការភ្ញៀវទេសចរ ព្រោះប្រទេសនេះជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរដល់ 32 លាននាក់ក្នុងឆ្នាំ 2019 តែត្រូវបានបាត់បង់ ដោយសារតែកូវីដ19 បំផ្លាញ។
តាមរបាយការណ៍ចុងក្រោយបានបង្ហាញថា ករណីឆ្លងកូវីដ19 នៅក្នុងប្រទេសជប៉ុន មានការធ្លាក់ចុះច្រើន តាំងពីមួយថ្ងៃឆ្លងប្រមាណខ្ទង់ពាន់នាក់ តែនៅសល់ត្រឹមដប់ម្ភៃនាក់ក្នុងមួយថ្ងៃក៏ដោយ ក៏ប្រទេសនេះ នៅតែសម្រេចបិទសិន។ ដូចជាគំរូដែលយើងបានឃើញ កោះបាលី នៅឥណ្ឌូនេស៊ី និងតំបន់ទេសចរណ៍ មួយចំនួននៅប្រទេសថៃ បានបើកដំណើរឡើងវិញរយះពេលមួយខែហើយ ប៉ុន្តែមិនមានភ្ញៀវទេសចរទៅ លេងកម្សាន្តដដែល ដូច្នេះអាចធ្វើឲ្យពួកគេខាតបង់កាន់តែច្រើន លើការចំណាយលើបុគ្គលិក និងសម្ភារះ ដែលត្រៀមសម្រាប់ភ្ញៀវទេសចរ។
ប្រទេសជប៉ុនក៏បានបិទនិស្សិតបរទេស និងអ្នកធ្វើដំណើរធុរកិច្ចយ៉ាងមានប្រសិទ្ធភាព។ ករណីលើកលែងដ៏ធំមួយ ដែលត្រូវបានរិះគន់ជាច្រើន ត្រូវបានធ្វើឡើងសម្រាប់អត្តពលិក និងមន្ត្រីដែលមកដល់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូកាលពីដើមឆ្នាំនេះ។ លោក Kotaro Toriumi អ្នកវិភាគទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅធ្វើដំណើរបាននិយាយថា មនុស្សនៅតែមានការភ័យខ្លាចចំពោះការធ្វើដំណើរឆ្លងប្រទេស។
លោក Toriumi ដែលបង្រៀននៅសាកលវិទ្យាល័យ Teikyo នៃទីក្រុងតូក្យូ គិតថាទេសចរណ៍បរទេសនឹងមិនអាចដូចមុនទេសម្រាប់រយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៀត បើទោះបីជាប្រហែល 73% នៃជនជាតិជប៉ុនត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។ នោះជាអត្រាខ្ពស់ជាងប្រទេសអាស៊ីដទៃទៀត លើកលែងតែប្រទេសសិង្ហបុរី។ លោកបាននិយាយថា ទោះបីជាព្រំដែនបើកឡើងវិញក៏ដោយ វិស័យទេសចរណ៍នឹងមិនរស់ឡើងវិញទេ ប្រសិនបើជប៉ុនបន្តទាមទារឱ្យនៅដាច់ពីគេរយៈពេល 10 ថ្ងៃដោយអ្នកដំណើរដែលមកពីបរទេស។
គាត់បន្តថា សូម្បីតែមួយថ្ងៃនៃការដាក់ឱ្យនៅដាច់ពីគេនឹងធ្វើឱ្យទេសចរណ៍បាត់បង់ ដោយទើបតែត្រលប់ពីដំណើរកម្សាន្តទៅកាន់ប្រទេសបារាំងនៅតែជាគោលដៅលេខ 1 សម្រាប់ភ្ញៀវទេសចរពិភពលោក។ ភាគច្រើនអាស្រ័យលើថាតើករណីកូវីដ19 នឹងត្រូវបាន ទប់ស្កាត់ដែរឬទេ។ អ្នកជំនាញវេជ្ជសាស្ត្របារម្ភថា ការឆ្លងអាចកើនឡើង ម្តងទៀតក្នុង រលករដូវមួយផ្សេងទៀត។