កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ច្រើនជាងប្រទេសហ្វីលីពីន ក្នុងរយៈពេល ៩ ខែកន្លងមកនេះ


កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៤,៨ លាននាក់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ ដែលស្មើនឹងអត្រាកំណើនឡើង ២២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់ជាងប្រទេសហ្វីលីពីន ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រល្បីល្បាញមួយ នៅអាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរត្រឹម ៤ លាននាក់។

គេសង្កេតឃើញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិធំៗចំនួន ៣ ប្រភព ដោយភាគច្រើនបំផុត មកពីប្រទេសថៃ ដែលមានចំនួន ១,៥២ លាននាក់ ខណៈភ្ញៀវទេសចរវៀតណាម មានចំនួន ៩៧៣ ០០០ នាក់ និងភ្ញៀវទេសចរចិន មានចំនួន ៦០៧ ០០០ នាក់ យោងតាមរបាយការណ៍ពី ក្រសួងទេសចរណ៍ ជាអត្រាកំណើនខ្ពស់មួយ នៅអាស៊ីអាគ្នេយ៍ បើធៀបទៅនឹងពេញមួយឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹម ៣,៥ លាននាក់ ប៉ុណ្ណោះ។

កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជិត ៦ លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២៤ ស្របពេល រដូវកាល High Season សម្រាប់ទេសចរណ៍កំពុង ឈានចូលមកដល់ ហើយកត្តាជំរុញអោយ ភ្ញៀវទេសចរមកកាន់កម្ពុជាច្រើន នៅឆ្នាំ២០២៤ មានកត្តាចំនួន ៣ ធំៗ៖

•    ការបើកប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ និងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រើប្រាស់នៅពាក់កណ្ដាលឆ្នាំ២០២៥។

•    យុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤ ដែលមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ទាក់ទាញភ្ញៀវទេសចរចិន ព្រមទាំងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។

•    ការអនុវត្ត ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដែលជះឥទ្ធិពលនិងទាក់ទាញវិនិយោគិន ជាពិសេសវិនិយោគិនចិន មកកម្ពុជាច្រើនឡើង។

បើធៀបជាមួយប្រទេសហ្វីលីពីន កាលពីមុនវិបត្តិជំងឺកូវីដ-១៩ គេទទួលបានភ្ញៀវទេសចរអន្តរជាតិ ៨,២ លាននាក់ ខណៈកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹម ៦,៦ លាននាក់។ យ៉ាងណាមិញ ឆ្នាំ២០២៤ ប្រទេសហ្វីលីពីន បានធ្លាក់ចុះនូវសន្ទុះចំនួនភ្ញៀវទេសចរ ប្រហែលជាមិនអាច សម្រេចគោលដៅទាក់ទាញទេសចរ ៧,៧ លាននាក់ បានឡើយក្នុងឆ្នាំនេះ។ ចំនួនធ្លាក់ចុះនេះ បណ្ដាលមកពីហ្វីលីពីន ធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរចិន ដោយកាលពីឆ្នា២០១៩ ភ្ញៀវទេសចរចិន ១,៧ បានមកហ្វីលីពីន ប៉ុន្តែមកដល់ឆ្នាំ២០២៣ ភ្ញៀវទេសចរចិន មកហ្វីលីពីន ត្រឹមតែ ២៦៣ ០០០ នាក់ប៉ុណ្ណោះ ពោលគឺជាចំនួនមួយទាប មិនដល់ ២០% ផងបើធៀបមុនវិបត្តិជំងឺកូវីដ-១៩។

 

ប្រភព៖ VN Express