ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគទឹកប្រាក់ ២០លានដុល្លាអាមេរិច លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី NPPIA រវាង លោកឌិត សុចល ប្រធាន នាយកប្រតិបត្តិក្រុមហ៊ុន Overseas Cambodia Invesment Corporation Ltd (OCIC) , លោក វ៉ាន់ ឆារស៏ អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Invesment Co., Ltd (CAIC) និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស លើការបោះផ្សាយជាលក្ខណៈបុគ្គល ។ ទឹកប្រាក់វិនិយោគដែលទទួលបានពី សញ្ញាប័ណ្ណ និងត្រូវប្រើប្រាស់សម្រាប់ការងារសាងសង់ និងការអភិវឌ្ឍន៏ អាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ឬ NPPIA។
ជាក់ស្តែងគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដ៏ថ្មីស្រឡាងនឹងទំនើបនេះ គម្រោងធ្វើប្រត្តបត្តិការ នៅឆ្នាំ២០២៣ ខាងមុខនេះ មានទីតាំងស្ថិតនៅស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧% ត្រូវប្រើប្រាស់ទឹកប្រាក់សរុបប្រមាណ ៣៥៨លានដុល្លាអាមេរិច នេះមិនរាប់ បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយCAIC។ ដោយឡែក អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុង១ឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ ក្នុងនោះផងដែល OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញលើការអភិវឌ្ឍន៏ វិស័យអចលនទ្រព្យ សំណង់ ការអប់រំ វេជ្ជសាស្រ្ត ផ្សារទំនើប រោងម៉ាស៊ីនកិនស្រូវ ខ្សែសង្វាក់ផលិតកម្ម ពិសេសសម្រេចបាននៅគម្រោងធំៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណប ជ្រោយចង្វា និងOlympia ជាដើម។ ក្រោមការសហការបណ្តាក់ទុនរួមគ្នាជាមួយរាជរដ្ឋាភិបាល និង ក្រុមហ៊ុន Cambodia Airport Invesment Co., Ltd ឬ CAIC រាជរដ្ឋាភិបាលបានផ្តល់សិទ្ធឲ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនា ប្លង់សាងសង់ ធ្វើហរិញ្ញប្បទាន និងគ្រប់គ្រងប្រត្តបត្តិការគម្រោង NPPIA ។
ក្នុងនោះ FTB ក៏ជាធនាគារ មួយក្នុងចំនោមធនាគារធំៗនៅកម្ពុជា បានចូលរួមសហការយ៉ាងល្អនៅក្នុង គម្រោងអភិវឌ្ឍន៏ ដែលទទួល បានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការលើកកំពស់ទីផ្សារ ជម្រុញ សេដ្ឋកិច្ចនិងសង្គមជាតិ។ ផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំនេះ ហើយទើបសមិទ្ធ ផលជាច្រើន និងបទពិសោធន៏ ក្នុងការដំណើរការចូលរួមជួយអភិវឌ្ឍន៏ទីផ្សារនិងសេដ្ឋកិច្ចជាតិរយៈពេល ៤០ ឆ្នាំកន្លងមក ជាមួយនិងរដ្ឋា ភិបាល ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីជម្រុញឲ្យធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។