នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំ បាខែង។ តែដើម្បីជម្រុញ គោលដៅទស្សនាថ្ងៃរៀបលិចឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិច ប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្ងៃរៀប លិចមួយបន្ថែមទៀតនៅរមណីយដ្ឋានប្រាសាទភ្នំក្រោមដែលនៅជាប់បឹង ទន្លេសាប ព្រោះនៅទីនោះភ្ញៀវ ទេសចរ អាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃ ដីព្រៃលិចទឹកដាច់កន្ទុយភ្នែក នៃបឹងទន្លេសាប។
លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនាថ្ងៃលិច អាជ្ញាធរជាតិអប្សរាបានកែលម្អបរិស្ថាន លើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ រៀបចំផ្លូវដើរជុំវិញ ប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំផ្ទាំងព័ត៌មានស្តីពី ប្រាសាទ។ នេះជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចបណ្តែតអារម្មណ៍ និងអាចទស្សនាថ្ងៃ លិចបានកាន់តែច្រើនកន្លែង និងច្បាស់ល្អ នៅពេលដែលបានទៅដល់តំបន់អង្គរ ជាពិសេសក៏អាចថតរូប កម្សាន្តលេងទុកជាអនុស្សាវរីយ ឬបង្ហោះលើបណ្តាញសង្គមដើម្បីចែករំលែកភាពស្រស់ស្អាតដល់ជនរួម ជាតិ ដែលនៅទីចម្ងាយបានទស្សនាផងដែរ។