ធនាគារហត្ថា វិនិយោគ ១៥លានដុល្លារអាមេរិក ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ ធនាគារហត្ថា បានវិនិយោគ១៥លាន ដុល្លារអាម៉េរិក ចូលរួម លើមូលបត្រ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ ខេត្កកណ្ដាល។ ពិធីចុះលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia AirportInve stme nt Co.,Ltd (CAIC) តំណាង ដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនាគារ ហត្ថាតំណាងដោយលោក ហួត អៀងតុង ជាប្រធានអគ្គនាយក ក្រោមអធិបតីភាព របស់អ្នក ឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុនOCIC សម្រាប់ការវិនិយោគ លើសញ្ញាប័ណ្ណមានបុគ្គលធានា ១៥លានរៀល របស់គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល) នៅអគារពាណិជ្ជកម្មកាណាឌីយ៉ា ។

ក្នុងឱកាសនោះ លោកលោក ឆារស៍ វ៉ាន់ Charles Vann អគ្គនាយករង ក្រុមហ៊ុនCAIC មានប្រសាសន៍ ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាប័ណ្ណនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់ និងការ អភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយាន ដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២ភាគរយ ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លាន ដុល្លារអាម៉េរិក (ដោយមិនរាប់ បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញា ប័ណ្ណនេះគឺ 5.5ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបាន ធានាដោយក្រុមហ៊ុន OCIC ។ លោកបន្ដថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំ ជាងគេក្នុង ប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីន កិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិ តេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុង ទំនើប Olympia ជាដើម។

លោកបន្ដទៀតថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែល តំណាងដោយរដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជាបាន ផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិ បត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ។ លោក ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានបញ្ជាក់ថា ធនាគារហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបាន អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួង ពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០។ 

ជាមួយនឹងបទពិសោធន៍ក្នុងការបម្រើ សេវាហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាកម្ម ហិរញ្ញវត្ថុជាច្រើន ផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវា ឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួន ក្នុងការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែលមានស្រាប់ រួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្សរ៍ និងជាអ្នកណែនាំ លក់សេវាធានារ៉ាប់រងផងដែរ៕