ពិធីសម្ពោធតំបន់បំភាយឧស្ម័នកាបូនទាប Vientiane Saysettha ដែលត្រូវបានសាងសង់រួមគ្នា ដោយប្រទេសចិន និងឡាវ ត្រូវបានធ្វើឡើង តាមរយៈសន្និសីទវីដេអូ កាលពីថ្ងៃសុក្រកន្លងទៅ។ ព្រឹត្តិការណ៍នេះ បង្ហាញថា ការកសាងតំបន់បំភាយឧស្ម័នទាប បានឈានចូលដំណាក់កាលថ្មីមួយ ដោយបើកទំព័រថ្មី សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន-ឡាវ ដើម្បីដោះស្រាយ ការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការណ៍ភាគខាងត្បូង។
លោក Zhao Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់ប្រទេសចិន បាននិយាយនៅក្នុង សុន្ទរកថារបស់លោកថា គម្រោងការបង្ហាញ ពីតំបន់បំភាយឧស្ម័នកាបូនទាប នៅក្នុងតំបន់អភិវឌ្ឍ Vientiane Saysettha (SDZ) នឹងដើរតួនាទីជាជំហានដ៏សំខាន់មួយ ដើម្បីអនុវត្តផែនការសកម្មភាព ទៅលើការកសាងសហគមន៍ចិន-ឡាវជាមួយនឹងអនាគតរួមគ្នា និងគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងដោយប្រទេសទាំងពីរ។ ដោយស្ថិតនៅក្នុង រដ្ឋធានីវៀងច័ន្ទន៍នៃប្រទេសឡាវ SDZ គ្របដណ្តប់លើផ្ទៃដីទំហំ 11.5 គីឡូម៉ែត្រក្រឡា។
វាជាគម្រោងកិច្ចសហប្រតិបត្តិការណ៍ដ៏សំខាន់មួយ រវាងរដ្ឋាភិបាលនៃប្រទេសចិន និងឡាវ ដោយតំបន់នេះ ត្រូវបានគេរំពឹងថា នឹងដំណើរការជាសួនឧស្សាហកម្ម និងជាទីក្រុងថ្មីនៃរដ្ឋធានីឡាវ ជាមួយនឹងការវិនិយោគសរុប ដែលបានគ្រោងទុក មានតម្លៃប្រមាណ 5 ពាន់លានដុល្លារអាមេរិក។ មន្ត្រីចិនរូបនេះ បាននិយាយនៅក្នុងពិធីនោះថា ប្រទេសចិនមានឆន្ទៈ បន្តធ្វើការងារជាមួយភាគីឡាវ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការលើ វិស័យការពារបរិស្ថាន និងការឆ្លើយតបទៅនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍបៃតង និងការបំភាយឧស្ម័នកាបូនទាប ប្រកបដោយចីរភាព ដើម្បីផ្តល់ផលប្រយោជន៍ដល់ ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកកាន់តែច្រើន ក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា រវាងប្រទេសទាំងពីរ។
នៅក្នុងសុន្ទរកថារបស់លោក Saynakhone Inthavong អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវបាននិយាយថា គម្រោងតំបន់បំភាយឧស្ម័នកាបូនទាប Saysettha គឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ៕