ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតិគម្រោង វិនិយោគរោងចក្រថ្មីចំនួន ៤ បង្កើតការងារបានជិត ៦ ពាន់កន្លែង


នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានអនុញ្ញាតិចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគជូនដល់ ក្រុមហ៊ុនចំនួន ៤ ដើម្បីបង្កើតរោងចក្រ ដែលមានទុនវិនិយោគសរុប ១៥,៨ លានដុល្លារ និងបង្កើតការងារបានសរុប ៥.៧៥៩ កន្លែង។

១/ ក្រុមហ៊ុន OCEAN Fast (Cambodia) Footwear Factory Co., Ltd គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៦ លានដុល្លារ និងបង្កើតការងារបាន ១.៩១៤ កន្លែង។

២/ ក្រុមហ៊ុន Case Si Travel Products Co., Ltd គម្រោងបង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគ នៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៤,១ លានដុល្លារ និងបង្កើតការងារបាន ១.០២៤ កន្លែង។

៣/ ក្រុមហ៊ុន SYHJ Garment (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគ នៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានទុនវិនិយោគប្រមាណ ៣,៤ លានដុល្លារ និងអាចបង្កើតការងារបាន ១.៩៥៨ កន្លែង។

៤/ ក្រុមហ៊ុន Sunrise Outdoors (Cambodia) Co., Ltd គម្រោងបង្កើត រោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគ នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣ លានដុល្លារ និងអាចបង្កើតការងារបាន ៨៥៧ កន្លែង។