កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទស ជាង២២ម៉ឺននាក់ នាសប្តាហ៍ចុងក្រោយ នៃខែកក្កដានេះ


យោងតាមការប្រកាស របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា សប្ដាហ៍ទី ៥ នៃខែកក្កដា នាថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២ នេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរសរុប ទូទាំងប្រទសមានចំនួន ២២០.៩៣៧ នាក់ ដោយក្នុងនោះមាន ភ្ញៀវជាតិចំនួន ២០៤.៥៨៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១៦.៣៥២ នាក់។ បើយោងតាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា តាមរយៈតួលេខសរុប ប្រចាំខែកក្កដានេះ គឺមានការកើនឡើងប្រមាណ ៣,៤៣% បើធៀបនឹងសប្តាហ៍កន្លងមក ដោយសារតែអាកាសធាតុអំណោយផល និងមានភ្លៀងធ្លាក់តិចជាង សប្តាហ៍កន្លងមុនៗ ដែលជាហេតុអាច ឲ្យភ្ញៀវទេសចរចេញកម្សាន្ដបានច្រើន។

នៅក្នុងតួលេខសរុបនេះ ក៏បាននបង្ហាញឲ្យឃើញពី គោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវទេសចរ ទៅកម្សាន្ដផងដែរ ដោយក្នុងដូចជា៖ ខេត្តកំពត ទទួលបាន ៣៤.៩៦៨នាក់ ខេត្តព្រះសីហនុ ទទួលបាន ៣៣.៣៨៨នាក់ ខេត្តសៀមរាប ទទួលបាន ២៥.៧១៥នាក់ ខេត្តបាត់ដំបង ទទួលបាន ២០.៥៥៤នាក់ រាជធានីភ្នំពេញ ទទួលបាន ១៧.៩៧៥នាក់ ខេត្តកែប ទទួលបាន ១៥.២៣៩នាក់ ខេត្តកណ្តាល ទទួលបាន ៩.៦១៦នាក់ ខេត្តកំពង់ស្ពឺ ទទួលបាន ៩.៣៤២នាក់ និងខេត្តពោធិ៍សាត់ ទទួលបាន ៨.៩១៣នាក់។

ក្រសួងបានបន្ដទៀតថា បើទោះបីជាមានការរកឃើញ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ឡើងវិញខ្លះៗ ក៏ដោយ ក៏មិនទាន់មានផលប៉ះពាល់អ្ វីធ្ងន់ធ្ងដល់វិស័យទេសចរណ៍ ប៉ុន្មាននោះទេ ខណៈដែលក្រសួងទេសចរណ៍ បាននឹងកំពុងបន្តណែនាំ និងក្រើនរម្លឹក ដល់មន្ទីរទេសចរណ៍ ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ឱ្យចូលរួមគ្នាបន្តអនុវត្តន៍វិធានការណ៍ «៣កុំ និង ៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និង SOP ឲ្យបានខ្ជាប់ខ្ជួនផងដែរ។