បុរី ប៉េងហួត និងធនាគារ ស្ថាបនា ចាប់ដៃគូសហការគ្នា ដើម្បីផ្តល់ការប្រាក់ពិសេសត្រឹមតែ ៦% សម្រាប់ឥណទានគេហដ្ឋាន និងអត្ថប្រយោជន៍ជាច្រើនទៀត


កាលពីព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ2022 បុរី ប៉េង ហួត និង ធនាគារ ស្ថាបនា បានរៀបចំកម្មវិធីចុះហត្ថលេខា នៃភាពជាដៃគូសហការ នៅការិយាល័យលក់ ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ 5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

នៅក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួម ពីសំណាក់ លោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ តំណាង បុរី ប៉េង ហួត និង លោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបត្តិ សេវាហិរញ្ញវត្ថុបុគ្គល តំណាងធនាគារ ស្ថាបនា ព្រមទាំងសហការី នៃភាគីទាំងពីរជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំង ឱ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ស្ថាបនា ដើម្បីជួយឱ្យអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះ តាមក្ដីប្រាថ្នាកាន់តែឆាប់រហ័ស ជាមួយអត្រាការប្រាក់ពិសេស ត្រឹមតែ 6% ទៅលើឥណទានគេហដ្ឋាន សម្រាប់ឆ្នាំដំបូង និងការបញ្ចុះតម្លៃ កាន់តែពិសេសរហូតដល់ 50% លើកម្រៃសេវារដ្ឋបាល។ ស្របពេលជាមួយគ្នានេះផងដែរ អតិថិជនអាចរីករាយ ជាមួយនឹងការទទួលបាន ទំហំកម្ចីរហូតដល់ 85% នៃតម្លៃផ្ទះរបស់បុរីប៉េងហួត និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងមានសុពលភាព ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2022 តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះផងដែរ ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃក្រុមហ៊ុនទាំងពីរ បានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងនៅតែបន្ត យ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេច ក្ដីស្រមៃរបស់អតិថិជន ក្នុងការទទួលបានផ្ទះដ៏កក់ក្តៅ និងមានផាសុកភាព ជាមួយជម្រើសបង់ប្រាក់ ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់ អាចស្នើសុំឥណទានគេហដ្ឋាន ពីធនាគារ ស្ថាបនា ក្នុងទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេស ដែលមិនធ្លាប់មាន ជាមួយនឹងការអនុម័ត យ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ គ្រប់ការិយាល័យលក់របស់ បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth

ដើម្បីទាក់ទងមកកាន់ធនាគារ ស្ថាបនា សូមអញ្ជើញមកកាន់ ការិយាល័យសាខា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងតាមលេខទូរសព្ទ 023/081 999 010 ឬចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/