ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox នៅប្រាសាទអង្គរវត្ត ដែលកើតឡើង ២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នឹងឈានមកដល់នៅថ្ងៃស្អែកទី ២២ កញ្ញាឆ្នាំ២០២២
Autumnal Equinox នឹងឈានមកដល់ នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង ៦កន្លះព្រឹក ថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំ កំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់ មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែ ប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។
ប៉ុន្តែអាកាសធាតុ មិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើង មិនអាចបានឃើញ ព្រឹត្តការណ៍នេះ ដូចរាល់ឆ្នាំទេ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រី នាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរ កំពុងបោះ បាយបិណ្ឌ ហើយគាប់ជួននឹង សេចក្តីមានចែងក្នុង សិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩ បានអនុញ្ញាតឲ្យបោះបាយបិណ្ឌ នៅថ្ងៃសមរាត្រីដែរ៕