អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ លំដាប់ផ្កាយប្រាំ ដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល (PH Grand Hall)

 

ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ លំដាប់ផ្កាយប្រាំដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើង យ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំ ប្រារព្ធកម្មវិធីជាច្រើនដូចជា៖ ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តី ដែលអាចទទួលភ្ញៀវបាន រហូតដល់ទៅជាង 3,000 នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។

ខាងក្រោមនេះ គឺជាទិដ្ឋភាពដ៍ស្រស់ត្រកាល របស់អគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភីអេច ហ្គ្រេនហល៖

អគារនេះមានទីតាំងស្ថិតនៅ ក្នុងគម្រោងអភិវឌ្ឍដ៏ធំអស្ចារ្យ របស់បុរី ប៉េង ហួត The Grand Star Platinum ដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ១ និងមានច្រកចេញធំៗចំនួន ៥ ដែលផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុង ការធ្វើដំណើរមកកាន់ អគារដ៍អស្ចារ្យមួយនេះ។ 

ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំ កម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថា៖

អគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តាមរចនាបទបែបអឺរ៉ុប តែមួយគត់នៅក្នុងរាជធានីភ្នំពេញ

ផ្ដល់ជូននូវសេវាកម្មដោយ មានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់

មានការសហការជាមួយ ក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុន មានចុងភៅពោពេញ ទៅដោយបទពិសោធន៍ច្រើនឆ្នាំ និងអាចចម្អិនម្ហូប បានជាច្រើនជម្រើស ព្រមទាំងផ្តល់ជូននូវ សេវាកម្មម្ហូបអាហារលំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ ក្នុងការចំអិនម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និង ធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវ អំពូលពិដានគ្រីស្តាល់ដ៏ល្អប្រណិត កម្រាលព្រំដែលមាន ការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។

មានចំណតរថយន្តធំទូលាយ

ចំពោះចំណតយានយន្ត ត្រូវបានរៀបចំនិងបំពាក់ដោយ ប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ ដែលផ្តល់នូវភាពងាយស្រួល ជូនដល់អតិថិជនទាំងអស់។

កាន់តែពិសេសជាងនេះទៅទៀត យើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។

នៅជុំវិញអគារនេះពោពេញ ទៅដោយទិដ្ឋភាពសួនច្បារ ដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជា ទស្សនីយ៍ភាពអមដំណើរផ្លូវចូល របស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំ កម្មវិធីមុខច្រកចូល របស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី cocktail និងជាកន្លែងដែលភ្ញៀវអាច ទស្សនាទេសភាពក្នុង សួនច្បារនៅខាងក្រៅ ដ៏ស្រស់ស្អាតបានយ៉ាងមនោរម្យផងដែរ។

អ្វីដែលកាន់តែពិសេស នៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី "𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫" ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការរៀបចំ ស្តង់លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ ទៅជាង១០០ស្តង់ និងមានសកម្មភាពកម្សាន្ត សប្បាយៗ ជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាព សប្បាយៗជាច្រើន ជាមួយនឹងការបំភ្លឺភ្លើង ពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះថែមទៀតផង។

គួរបញ្ជាក់ផងដែរថា៖ អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល មានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះរួមមាន៖

-    ចំណតយានយន្តចំនួន ២ជាន់ (Basement & Lower Ground)
-    ជាន់ផ្ទាល់ដីមានសាលកម្មវិធីធំៗចំនួន ៣ គឺ ៖ អគារយូរ៉ូ១ (EURO 1) អគារយូរ៉ូ២ (EURO 2) និង អគារយូរ៉ូ៣ (EURO 3) ហើយនៅមុខសាលកម្មវិធីនីមួយៗ មានចំណតសម្រាប់ ទម្លាក់ភ្ញៀវចុះ ទាំង៣ អគារ (DROP OFF EURO 1,2,3)
-    បន្ទប់ផ្លាស់សម្លៀកបំពាក់ (DRESSING ROOM)
-    បន្ទប់រង់ចាំវីអាយភី (VIP LOUNGE)
-    បរិវេណរៀបចំកម្មវិធីមុខច្រកចូលសាលកម្មវិធី (PRE-FUNCTION AREA)
-    ជាន់ទី១ មានបន្ទប់សម្រាប់រៀបចំកម្មវិធីចំនួន២ (1F-2 FUNCTION ROOMS)
-    ជាន់ទី២ មានបន្ទប់ប្រជុំ (2F-6 MEETING ROOMS)

អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល នឹងក្លាយជាជម្រើសទីមួយ សម្រាប់អស់លោកប្រារព្ធកម្មវិធី មង្គលការ សន្និសីទ ការតាំងពិព័រណ៍ កិច្ចប្រជុំ ការប្រគំតន្រ្តី និងកម្មវិធីផ្សេងៗ។

ដើម្បីកាន់តែជ្រាបច្បាស់ពី អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល សូមទស្សនាវីដេអូខាងក្រោមនេះ ជាមួយគ្នា៖

-    អាសយដ្ឋាន: ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១។
-    ដើម្បីទទួលបានលក្ខខណ្ឌ យ៉ាងពិសេស ក្នុងការកក់ទីតាំងសម្រាប់ កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467