ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps


លោកអ្នកអាចស្វែងរក ទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។ ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន ០២ គឺ ទីតាំងកំពង់ស្ពឺ (K63) និងទីតាំងកំពង់សិលា (K109) ក៏បានបើកឱ្យដំណើរការ នូវស្ថានីយប្រេងឥន្ធនៈផងដែរ។

ជាមួយនឹងសេវាកម្មនានា ដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរព តាមសេចក្តីណែនាំ សម្រាប់ការបើកបរ លើផ្លូវល្បឿនលឿន ជាពិសេសគឺគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន។

តំណរភ្ជាប់https://maps.app.goo.gl/KiDSMfNUw3W8GwZB6?g_st=it

ផែនទីអេឡិចត្រូនិច (Google Map) ដើម្បីស្វែងរកទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនទាំង ០៨ស្ថានីយរួមមាន៖

* ភ្នំពេញ ផ្លូវកប់ស្រូវ (គ.ម ៣): https://maps.app.goo.gl/GEjwTC9bxG1Nnf7U6?g_st=it
* កំពង់ស្ពឺខាងកើត (គ.ម ២៦): https://maps.app.goo.gl/hkVAo6wHgtyAVMTw6?g_st=it
* កំពង់ស្ពឺខាងលិច (គ.ម ៤៣): https://maps.app.goo.gl/7wkmuctNm277bmwL8?g_st=it
* ត្រែងត្រយឹង (គ.ម ៧៦): https://maps.app.goo.gl/dCMLrP2e7HTKxQrk8?g_st=it
* កំពង់សិលា (គ.ម ១១៤): https://maps.app.goo.gl/EQc2N1p3fMbdpmxo8?g_st=it
* ស្រែអំបិល (គ.ម ១៣៥): https://maps.app.goo.gl/91UDqjrSvBcSzwmv6?g_st=it
* ស្ទឹងហាវ (គ.ម ១៧២): https://maps.app.goo.gl/b2ZXe1eQt8q3gDRy8?g_st=it
* ក្រុងព្រះសីហនុ (គ.ម ១៨២): https://maps.app.goo.gl/MRdX3368qDfDcfZV7?g_st=it

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿននេះ ចាប់ផ្តើមនៅភាគខាងលិច រាជធានីភ្នំពេញ ដែលតភ្ជាប់ជាមួយផ្លូវក្រវាត់ក្រុង និងទៅភាគនិរតី កាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង ហើយចុងក្រោយ ទៅខេត្តព្រះសីហនុ។ ប្រវែងសរុបនៃគម្រោងគឺ ១៨៧,០៥ គីឡូម៉ែត្រ ជាមួយនឹងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ The Subgrade មានទទឹង ២៤,៥ម រួមទាំងផ្លូវទទឹង ៣,៧៥ម ចំនួនបួន បន្ទះកណ្តាលទទឹង ៣ម ស្មារឹងទទឹង ២,៥ម និងស្មាទន់ទទឹង ០,៧៥ម នៅសងខាង៕