ស្ពានអាកាសឬស្សីកែវ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មីនា ខាងមុខនេះ
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ស្ពានអាកាសឫស្សីកែវ ដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ នឹងត្រូវបានដាក់ ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ការបើកដំណើរការ បណ្តោះអាសន្ននេះ នឹងធ្វើឡើងដោយមានការឯកភាព ជាគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ លំហូរចរាចរណ៍ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ស្ពានអាកាសឬស្សីកែវនេះ មានប្រវែង ៤៨៣ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រ និងកម្ពស់ ៥ ម៉ែត្រ ដែលត្រូវបានសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា (OCIC) ដែលជាក្រុមហ៊ុន សំណង់ក្នុងស្រុកមួយ។