ខេត្ត កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកំណត់ទិសដៅ ប្រសិទ្ធភាពការងារចំនួន ៨ចំណុច ជូនថ្នាក់ដឹកនាំក្រុងកែប អនុវត្តបន្តទៅឆ្នាំក្រោយ។
គោលដៅទាំង ៨ សម្រាប់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពរួមមាន៖
១/ យកចិត្តទុកដាក់ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
២/ យកចិត្តទុកដាក់បន្ថែមទៀត លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅគ្រប់ទីកន្លែងក្នុងខេត្តកែប
៣/ បន្តខិតខំស្រាវជ្រាវ និងសិក្សាឱ្យស៊ីជម្រៅលើ ភាពរើសអើង ឬអយុត្តិធម៌របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយទាន់ពេលវេលា
៤/ បន្តខិតខំផ្តល់សេវាសាធារណៈ ជូនអាជីវករឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងគណនេយ្យភាព
៥/ រដ្ឋបាលក្រុង សង្កាត់ ការិយាល័យ អង្គភាពជំនាញ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ
៦/ ជំរុញផលិតកម្មកសិកម្ម តាមរយៈការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គាំទ្រការសាងសង់ទំនប់ ប្រឡាយ ទ្វារទឹក ផ្លូវថ្នល់ ជាដើម។
៧/ សោភណ្ឌភាព សណ្តាប់ធ្នាប់ និងអនាម័យ
៨/ ឆ្នាំ ២០២៣ គឺជាឆ្នាំដែលកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ សម្រាប់ខេត្តកែប ក៏ដូចជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងធ្វើជាម្ចាស់ផ្ទះ ពិធីបុណ្យសមុទ្រឆ្នាំ ២០២៣ ផងដែរ រដ្ឋបាលក្រុង ត្រូវយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ ក៏ដូចជាការងារចាំបាច់ផ្សេងទៀត។